Quran Apps in many lanuages:

Surah Al-Anaam Ayahs #58 Translated in Khmer

وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ ۖ أَنَّهُ مَنْ عَمِلَ مِنْكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِنْ بَعْدِهِ وَأَصْلَحَ فَأَنَّهُ غَفُورٌ رَحِيمٌ
កាលណាពួកដែលជឿនឹងអាយ៉ាត់ៗរបស់យើង បានមក ដល់អ្នក ចូរអ្នកថា សេចក្តីសុខលើពួកអ្នក។ ម្ចាស់របស់ពួកអ្នកបានចារឹក សេចក្តីមេត្តាលើរូបលោក។ ការពិតជនណាដែលក្នុងចំណោមពួកអ្នក បាន សាងអំពើអាក្រក់ដោយល្ងង់ខ្លៅ រួចជននោះ បានសោកស្តាយ បន្ទាប់ពី នោះមក ហើយបានកែលំអវិញ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យ អាណិត អាសូរបំផុត
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلِتَسْتَبِينَ سَبِيلُ الْمُجْرِمِينَ
ដូចនេះហើយ យើងបានបកស្រាយវែកញែកអាយ៉ាត់ៗ និងដើម្បីឱ្យផ្លូវពួកអ្នកសាងបាបបានលេចច្បាស់
قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ ۚ قُلْ لَا أَتَّبِعُ أَهْوَاءَكُمْ ۙ قَدْ ضَلَلْتُ إِذًا وَمَا أَنَا مِنَ الْمُهْتَدِينَ
ថាទៅ ការពិតគេបាន ហាមយើងពីការគោរពប្រណិប័តន៍វត្ថុក្រៅពីអល់ឡោះ ដែលពួកអ្នកបាន បួងសួង។ ថាទៅ យើងមិនធ្វើតាមទំនើងចិត្តពួកអ្នកទេ បើយើងធ្វើតាម យើងពិតជាបានវង្វេង ហើយយើងក៏ពុំមែនក្នុងចំណោមពួកដែលទទួល មគ្គុទ្ទេសន៍ដែរ
قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ ۚ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
ថាទៅ យើងពិតជាឋិតនៅលើភស្តុតាងពីម្ចាស់យើង ដែលពួកអ្នកបានបដិសេធនោះ។ យើងគ្មានទេ អ្វីដែលពួកអ្នកតឿនឱ្យឆាប់ ដល់នោះ។ឱ្យការវិនិច្ឆ័យជារបស់អល់ឡោះ។ លោកសម្រេចការពិត លោក ជាចៅក្រមវែកញែកដ៏ល្អ
قُلْ لَوْ أَنَّ عِنْدِي مَا تَسْتَعْجِلُونَ بِهِ لَقُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ ۗ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ
ថាទៅ បើអ្វីដែលពួកអ្នកតឿនឱ្យឆាប់ដល់ នោះ មាននៅឯយើង រឿងរ៉ាវរវាងពួកយើងនិងពួកអ្នក ពិតជាត្រូវបាន សម្រេចហើយ។ឱ្យអល់ឡោះដឹងណាស់ពីពួកដែលបំពារបំពាន

Choose other languages: