Quran Apps in many lanuages:

Surah Al-Anaam Ayahs #57 Translated in Khmer

وَكَذَٰلِكَ فَتَنَّا بَعْضَهُمْ بِبَعْضٍ لِيَقُولُوا أَهَٰؤُلَاءِ مَنَّ اللَّهُ عَلَيْهِمْ مِنْ بَيْنِنَا ۗ أَلَيْسَ اللَّهُ بِأَعْلَمَ بِالشَّاكِرِينَ
ដូច្នេះ យើងបានសាកល្បងពួក(អ្នកមាន)ខ្លះ ដោយធៀបនឹងពួក(អ្នកក្រ)ខ្លះ ដើម្បីឱ្យពួកអ្នកមានថា តើពួកអ្នកក្រនេះឬ ដែលអល់ឡោះបានប្រទានការ អនុគ្រោះដល់ពួកគេក្នុងចំណោមពួកយើងនោះ? តើអល់ឡោះមិនដឹងពីពួក កតញ្ញូទេឬ?
وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ ۖ أَنَّهُ مَنْ عَمِلَ مِنْكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِنْ بَعْدِهِ وَأَصْلَحَ فَأَنَّهُ غَفُورٌ رَحِيمٌ
កាលណាពួកដែលជឿនឹងអាយ៉ាត់ៗរបស់យើង បានមក ដល់អ្នក ចូរអ្នកថា សេចក្តីសុខលើពួកអ្នក។ ម្ចាស់របស់ពួកអ្នកបានចារឹក សេចក្តីមេត្តាលើរូបលោក។ ការពិតជនណាដែលក្នុងចំណោមពួកអ្នក បាន សាងអំពើអាក្រក់ដោយល្ងង់ខ្លៅ រួចជននោះ បានសោកស្តាយ បន្ទាប់ពី នោះមក ហើយបានកែលំអវិញ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យ អាណិត អាសូរបំផុត
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلِتَسْتَبِينَ سَبِيلُ الْمُجْرِمِينَ
ដូចនេះហើយ យើងបានបកស្រាយវែកញែកអាយ៉ាត់ៗ និងដើម្បីឱ្យផ្លូវពួកអ្នកសាងបាបបានលេចច្បាស់
قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ ۚ قُلْ لَا أَتَّبِعُ أَهْوَاءَكُمْ ۙ قَدْ ضَلَلْتُ إِذًا وَمَا أَنَا مِنَ الْمُهْتَدِينَ
ថាទៅ ការពិតគេបាន ហាមយើងពីការគោរពប្រណិប័តន៍វត្ថុក្រៅពីអល់ឡោះ ដែលពួកអ្នកបាន បួងសួង។ ថាទៅ យើងមិនធ្វើតាមទំនើងចិត្តពួកអ្នកទេ បើយើងធ្វើតាម យើងពិតជាបានវង្វេង ហើយយើងក៏ពុំមែនក្នុងចំណោមពួកដែលទទួល មគ្គុទ្ទេសន៍ដែរ
قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ ۚ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
ថាទៅ យើងពិតជាឋិតនៅលើភស្តុតាងពីម្ចាស់យើង ដែលពួកអ្នកបានបដិសេធនោះ។ យើងគ្មានទេ អ្វីដែលពួកអ្នកតឿនឱ្យឆាប់ ដល់នោះ។ឱ្យការវិនិច្ឆ័យជារបស់អល់ឡោះ។ លោកសម្រេចការពិត លោក ជាចៅក្រមវែកញែកដ៏ល្អ

Choose other languages: