Quran Apps in many lanuages:

Surah Al-Anaam Ayahs #61 Translated in Khmer

قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ ۚ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
ថាទៅ យើងពិតជាឋិតនៅលើភស្តុតាងពីម្ចាស់យើង ដែលពួកអ្នកបានបដិសេធនោះ។ យើងគ្មានទេ អ្វីដែលពួកអ្នកតឿនឱ្យឆាប់ ដល់នោះ។ឱ្យការវិនិច្ឆ័យជារបស់អល់ឡោះ។ លោកសម្រេចការពិត លោក ជាចៅក្រមវែកញែកដ៏ល្អ
قُلْ لَوْ أَنَّ عِنْدِي مَا تَسْتَعْجِلُونَ بِهِ لَقُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ ۗ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ
ថាទៅ បើអ្វីដែលពួកអ្នកតឿនឱ្យឆាប់ដល់ នោះ មាននៅឯយើង រឿងរ៉ាវរវាងពួកយើងនិងពួកអ្នក ពិតជាត្រូវបាន សម្រេចហើយ។ឱ្យអល់ឡោះដឹងណាស់ពីពួកដែលបំពារបំពាន
وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ
កូនសោ នៃអទិស្សមានគឺរបស់លោក ក្រៅពីលោក គ្មានអ្នកណាដឹងទេ។ លោក ដឹងអ្វីដែលនៅលើគោក និងសមុទ្រ។ ស្លឹកឈើមួយសន្លឹកដែលជ្រុះ សុទ្ធតែ ត្រូវបានលោកដឹងទាំងអស់។ គ្រាប់មួយគ្រាប់នៅក្នុងដីដ៏ងងឹតឈឹង និងអ្វី ដែលសើម ដែលក្រៀម សុទ្ធតែមានក្នុងបញ្ជីមួយយ៉ាងច្បាស់លាស់់
وَهُوَ الَّذِي يَتَوَفَّاكُمْ بِاللَّيْلِ وَيَعْلَمُ مَا جَرَحْتُمْ بِالنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَىٰ أَجَلٌ مُسَمًّى ۖ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ហើយលោកដែលដកវិញ្ញាណពួកអ្នក នាពេលយប់ ហើយលោកដឹងនូវអ្វីដែល ពួកអ្នកធ្វើពេលថ្ងៃ រួចលោកឱ្យពួកអ្នកងើប(ពីដំណេក)ទៀត ដើម្បីគេបំពេញពេល វេលាមួយដែលត្រូវកំណត់។ ក្រោយមកឆ្ពោះទៅលោក ជាទីវីលិត្រលប់ពួកអ្នក បន្ទាប់មកលោកនឹងប្រាប់ពួកអ្នក ពីអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ត
وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمُ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ
លោកជាអ្នក មានសព្វានុភាពលើពួកដែលគោរពលោក។ រួចលោកបញ្ជូនទៅលើពួកអ្នក នូវ ម៉ាឡាអ៊ីកាត់ថែរក្សា ទាល់តែកាលណាសេចក្តីស្លាប់បានទៅដល់ជនណាម្នាក់ នៃ ពួកអ្នក ម៉ាឡាអ៊ីកាត់យើងបានយកជិវិតជននោះ។ ពួកគេមិនធ្វេសប្រហែសឡើយ

Choose other languages: