Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #165 Translated in Khmer

وَمَا كَانَ لِنَبِيٍّ أَنْ يَغُلَّ ۚ وَمَنْ يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
គ?នាណាពីណាម្នាក់ មានការក្បត់ទេ។ ហើយជនដែលក្បត់ នឹងនាំយកទៅថ្ងៃវិនិច្ឆ័យ នូវអ្វីដែលខ្លួនបាន ក្បត់។ រួចមក គ្រប់ៗរូបនឹងត្រូវគេបំពេញជូន នូវអ្វីដែលខ្លួនបានប្រព្រឹត្ត ហើយពួក គេមិនត្រូវគេកឹបកេងឡើយ
أَفَمَنِ اتَّبَعَ رِضْوَانَ اللَّهِ كَمَنْ بَاءَ بِسَخَطٍ مِنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۚ وَبِئْسَ الْمَصِيرُ
តើជនដែលប្រតិបត្តិតាមការពេញចិត្តអល់ឡោះ ដូចជនដែលបាននាំមកនូវកំហឹងពីអល់ឡោះដែរឬទេ? ហើយជំរកសម្រាប់គេ គឺនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត
هُمْ دَرَجَاتٌ عِنْدَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
សម្រាប់ពួកគេមានឋានៈសក្តិនៅឯ អល់ឡោះ។ ហើយអល់ឡោះជាអ្នកដែលឃើញបំផុត ពីអ្វីដែលពួកគេប្រព្រឹត្ត
لَقَدْ مَنَّ اللَّهُ عَلَى الْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِنْ أَنْفُسِهِمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ
ជាការពិតណាស់ អល់ឡោះបានប្រទានទៅលើពួកមានជំនឿ នៅពេលដែលលោក បានតែងតាំងឱ្យពួកគេ នូវរ៉សូលម្នាក់ក្នុងចំណោមពួកគេផ្ទាល់ ដែលគេនឹងអានទៅ លើពួកគេនូវអាយ៉ាត់ៗលោក និងជម្រះសម្អាតពួកគេ និងបង្រៀនពួកគេនូវគម្ពីរ និងគតិបណ្ឌិត ទោះបីពួកគេកាលពីមុននេះ ឋិតក្នុងការវង្វេងមួយដ៏ច្បាស់លាស់ក្តី
أَوَلَمَّا أَصَابَتْكُمْ مُصِيبَةٌ قَدْ أَصَبْتُمْ مِثْلَيْهَا قُلْتُمْ أَنَّىٰ هَٰذَا ۖ قُلْ هُوَ مِنْ عِنْدِ أَنْفُسِكُمْ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយនៅពេលដែលពួកអ្នកទទួលរងគ្រោះ ពួកអ្នកពិតជាបានធ្វើឱ្យ(ពួកគេ) ទទួលរងគ្រោះដូចគ្នាទ្វេដង ពួកអ្នកបែរជានិយាយថា “តើនេះមកពីណា?”។ ថាទៅ វាមកពីខ្លួនពួកអ្នកផ្ទាល់។ អល់ឡោះពិតជាអ្នកមានអានុភាពលើអ្វីៗទាំងអស់

Choose other languages: