Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #168 Translated in Khmer

لَقَدْ مَنَّ اللَّهُ عَلَى الْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِنْ أَنْفُسِهِمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ
ជាការពិតណាស់ អល់ឡោះបានប្រទានទៅលើពួកមានជំនឿ នៅពេលដែលលោក បានតែងតាំងឱ្យពួកគេ នូវរ៉សូលម្នាក់ក្នុងចំណោមពួកគេផ្ទាល់ ដែលគេនឹងអានទៅ លើពួកគេនូវអាយ៉ាត់ៗលោក និងជម្រះសម្អាតពួកគេ និងបង្រៀនពួកគេនូវគម្ពីរ និងគតិបណ្ឌិត ទោះបីពួកគេកាលពីមុននេះ ឋិតក្នុងការវង្វេងមួយដ៏ច្បាស់លាស់ក្តី
أَوَلَمَّا أَصَابَتْكُمْ مُصِيبَةٌ قَدْ أَصَبْتُمْ مِثْلَيْهَا قُلْتُمْ أَنَّىٰ هَٰذَا ۖ قُلْ هُوَ مِنْ عِنْدِ أَنْفُسِكُمْ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយនៅពេលដែលពួកអ្នកទទួលរងគ្រោះ ពួកអ្នកពិតជាបានធ្វើឱ្យ(ពួកគេ) ទទួលរងគ្រោះដូចគ្នាទ្វេដង ពួកអ្នកបែរជានិយាយថា “តើនេះមកពីណា?”។ ថាទៅ វាមកពីខ្លួនពួកអ្នកផ្ទាល់។ អល់ឡោះពិតជាអ្នកមានអានុភាពលើអ្វីៗទាំងអស់
وَمَا أَصَابَكُمْ يَوْمَ الْتَقَى الْجَمْعَانِ فَبِإِذْنِ اللَّهِ وَلِيَعْلَمَ الْمُؤْمِنِينَ
ហើយអ្វីក៏ដោយដែលពួកអ្នកបានទទួលរងគ្រោះ នាថ្ងៃកងទ័ពទាំងពីរបានប្រយុទ្ធគ្នា នោះ គឺដោយការអនុញ្ញាតពីអល់ឡោះ ដើម្បីលោកនឹងដឹងពីពួកដែលមានជំនឿ
وَلِيَعْلَمَ الَّذِينَ نَافَقُوا ۚ وَقِيلَ لَهُمْ تَعَالَوْا قَاتِلُوا فِي سَبِيلِ اللَّهِ أَوِ ادْفَعُوا ۖ قَالُوا لَوْ نَعْلَمُ قِتَالًا لَاتَّبَعْنَاكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَانِ ۚ يَقُولُونَ بِأَفْوَاهِهِمْ مَا لَيْسَ فِي قُلُوبِهِمْ ۗ وَاللَّهُ أَعْلَمُ بِمَا يَكْتُمُونَ
និងដើម្បីលោកនឹងដឹងចំពោះពួកពុតត្បុត។ ហើយគេនិយាយទៅកាន់ពួកគេថា សូម អញ្ជើញពួកអ្នកទៅប្រយុទ្ធក្នុងផ្លូវអល់ឡោះ ឬសូមពួកអ្នកត្រៀមការពារ។ ពួកគេ ថា បើសិនពួកយើងដឹងពីសង្គ្រាម ពួកយើងពិតជាបានធ្វើតាមពួកអ្នកហើយ។ នាថ្ងៃ នោះ ពួកគេជិតទៅខាងការអជំនឿ ជាងទៅខាងជំនឿ។ ពួកគេនិយាយដោយ មាត់ពួកគេ នូវអ្វីដែលពុំមានក្នុងចិត្តពួកគេ។ ហើយអល់ឡោះដឹងណាស់ពីអ្វីដែល ពួកគេលាក់
الَّذِينَ قَالُوا لِإِخْوَانِهِمْ وَقَعَدُوا لَوْ أَطَاعُونَا مَا قُتِلُوا ۗ قُلْ فَادْرَءُوا عَنْ أَنْفُسِكُمُ الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
ពួកគេបាននិយាយទៅកាន់បងប្អូនពួកគេ ទាំងខ្លួនពួកគេមិនទៅ ប្រយុទ្ធថា ប្រសិនបើពួកគេគោរពតាមពួកយើង ពួកគេមិនត្រូវបានគេសម្លាប់ទេ។ ថាទៅ ចូរពួកអ្នកបការពារសេចក្តីស្លាប់ពីខ្លួនពួកអ្នកទៅ ប្រសិនបើសម្តីពួកអ្នកត្រឹម ត្រូវមែននោះ

Choose other languages: