Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #164 Translated in Khmer

إِنْ يَنْصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِنْ يَخْذُلْكُمْ فَمَنْ ذَا الَّذِي يَنْصُرُكُمْ مِنْ بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
បើសិនអល់ឡោះជួយពួកអ្នក គឺគ្មានជនណាដែលឈ្នះពួកអ្នកឡើយ។ ហើយបើលោក បោះបង់ពួកអ្នក តើជនណាដែលនឹងជួយពួកអ្នកបន្ទាប់ពីលោកនោះ។ ហើយទៅ លើអល់ឡោះ ចូរពួកមានជំនឿប្រគល់ខ្លួនទាំងស្រុង
وَمَا كَانَ لِنَبِيٍّ أَنْ يَغُلَّ ۚ وَمَنْ يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
គ?នាណាពីណាម្នាក់ មានការក្បត់ទេ។ ហើយជនដែលក្បត់ នឹងនាំយកទៅថ្ងៃវិនិច្ឆ័យ នូវអ្វីដែលខ្លួនបាន ក្បត់។ រួចមក គ្រប់ៗរូបនឹងត្រូវគេបំពេញជូន នូវអ្វីដែលខ្លួនបានប្រព្រឹត្ត ហើយពួក គេមិនត្រូវគេកឹបកេងឡើយ
أَفَمَنِ اتَّبَعَ رِضْوَانَ اللَّهِ كَمَنْ بَاءَ بِسَخَطٍ مِنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۚ وَبِئْسَ الْمَصِيرُ
តើជនដែលប្រតិបត្តិតាមការពេញចិត្តអល់ឡោះ ដូចជនដែលបាននាំមកនូវកំហឹងពីអល់ឡោះដែរឬទេ? ហើយជំរកសម្រាប់គេ គឺនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត
هُمْ دَرَجَاتٌ عِنْدَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
សម្រាប់ពួកគេមានឋានៈសក្តិនៅឯ អល់ឡោះ។ ហើយអល់ឡោះជាអ្នកដែលឃើញបំផុត ពីអ្វីដែលពួកគេប្រព្រឹត្ត
لَقَدْ مَنَّ اللَّهُ عَلَى الْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِنْ أَنْفُسِهِمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ
ជាការពិតណាស់ អល់ឡោះបានប្រទានទៅលើពួកមានជំនឿ នៅពេលដែលលោក បានតែងតាំងឱ្យពួកគេ នូវរ៉សូលម្នាក់ក្នុងចំណោមពួកគេផ្ទាល់ ដែលគេនឹងអានទៅ លើពួកគេនូវអាយ៉ាត់ៗលោក និងជម្រះសម្អាតពួកគេ និងបង្រៀនពួកគេនូវគម្ពីរ និងគតិបណ្ឌិត ទោះបីពួកគេកាលពីមុននេះ ឋិតក្នុងការវង្វេងមួយដ៏ច្បាស់លាស់ក្តី

Choose other languages: