Quran Apps in many lanuages:

Surah Saba Ayahs #45 Translated in Khmer

قَالُوا سُبْحَانَكَ أَنْتَ وَلِيُّنَا مِنْ دُونِهِمْ ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُمْ بِهِمْ مُؤْمِنُونَ
ពួក ម៉ាឡាអ៊ីកាត់ឆ្លើយថា មហាកត្តិគុណលោក លោកជាអ្នកគាំពារពួកយើង ដោយពុំមែនពួកគេទាំងនោះ ទេ។ពុំមែនទេ! ការពិត ពួកគេធ្លាប់ធ្វើសក្ការៈប្រណិប័តន៍ទៅពួកជិន ភាគច្រើននៃពួកគេ គឺជាពួកមាន ជំនឿនឹងពពួកជិនទាំងអស់នោះ
فَالْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ النَّارِ الَّتِي كُنْتُمْ بِهَا تُكَذِّبُونَ
ដូចនេះ នាថ្ងៃនេះភាគខ្លះនៃពួកអ្នក នឹងមិនអាចរ៉ាប់រងភាគខ្លះ នូវផលប្រយោជន៍ណាមួយ ហើយក៏មិនអាចដែរ នូវឧបសគ្គណាមួយ ហើយយើងនឹងនិយាយទៅកាន់ ពួកដែលបានសាងបាបកម?ថា សូមពួកអ្នកភ្លក្សរសជាតិទណ្ឌកម្មនរក ដែលពួកអ្នកធ្លាប់បានបដិសេធ នឹងវានោះ
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَنْ يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ហើយកាលណាគេសូត្រទៅពួកគេ នូវអាយ៉ាត់ៗយើង ដោយជាក់ច្បាស់ ពួកគេថា នេះ គ្មានអ្វីក្រៅពីបុរសម្នាក់ដែលមានបំណងចង់រារាំងពួកអ្នក អំពីអ្វីដែលជីដូនជីតាពួកអ្នកបានធ្វើសក្ការៈ ប្រណិប័តន៍នោះឡើយ។ ពួកគេថាទៀត នេះគ្មានអ្វីក្រៅពីការភូតកុហកមួយដែលត្រូវគេប្រឌិតនោះ ឡើយ ហើយពួកដែលគ្មានជំនឿនឹងសច្ចភាព បាននិយាយនៅពេលដែលសច្ចភាពបានទៅដល់ពួកគេ នោះថា នេះគ្មានអ្វីក្រៅពីមន្តអាគមន៍មួយដ៏ជាក់ច្បាស់នោះឡើយ
وَمَا آتَيْنَاهُمْ مِنْ كُتُبٍ يَدْرُسُونَهَا ۖ وَمَا أَرْسَلْنَا إِلَيْهِمْ قَبْلَكَ مِنْ نَذِيرٍ
ហើយយើងមិនដែលបានផ្តល់ ទៅពួកគេ នូវគម្ពីរទាំងឡាយដែលពួកគេនឹងសិក្សាគម្ពីរនោះទេ ហើយយើងក៏មិនដែលចាត់បញ្ជូនទៅ ពួកគេនាសម័យកាលមុនអ្នក នូវអ្នកដាស់តឿនណាម្នាក់ដែរ
وَكَذَّبَ الَّذِينَ مِنْ قَبْلِهِمْ وَمَا بَلَغُوا مِعْشَارَ مَا آتَيْنَاهُمْ فَكَذَّبُوا رُسُلِي ۖ فَكَيْفَ كَانَ نَكِيرِ
ហើយបុព្វការីជនរបស់ពួកគេធ្លាប់ បានមួលបង្កាច់ ហើយពួកគេមិនបានដល់ទៅមួយភាគដប់នៃអ្វីដែលយើងបានផ្តល់ទៅពួកបុព្វការីជន នោះដែរ រួចពួកគេបានមួលបង្កាច់ចំពោះរ៉សូលៗរបស់យើង។ ដូចនេះ តើកំហឹងរបស់យើងបានក្លាយ ទៅជាយ៉ាងដូចម្តេចទៅវិញ?

Choose other languages: