Quran Apps in many lanuages:

Surah Saba Ayahs #47 Translated in Khmer

وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَنْ يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ហើយកាលណាគេសូត្រទៅពួកគេ នូវអាយ៉ាត់ៗយើង ដោយជាក់ច្បាស់ ពួកគេថា នេះ គ្មានអ្វីក្រៅពីបុរសម្នាក់ដែលមានបំណងចង់រារាំងពួកអ្នក អំពីអ្វីដែលជីដូនជីតាពួកអ្នកបានធ្វើសក្ការៈ ប្រណិប័តន៍នោះឡើយ។ ពួកគេថាទៀត នេះគ្មានអ្វីក្រៅពីការភូតកុហកមួយដែលត្រូវគេប្រឌិតនោះ ឡើយ ហើយពួកដែលគ្មានជំនឿនឹងសច្ចភាព បាននិយាយនៅពេលដែលសច្ចភាពបានទៅដល់ពួកគេ នោះថា នេះគ្មានអ្វីក្រៅពីមន្តអាគមន៍មួយដ៏ជាក់ច្បាស់នោះឡើយ
وَمَا آتَيْنَاهُمْ مِنْ كُتُبٍ يَدْرُسُونَهَا ۖ وَمَا أَرْسَلْنَا إِلَيْهِمْ قَبْلَكَ مِنْ نَذِيرٍ
ហើយយើងមិនដែលបានផ្តល់ ទៅពួកគេ នូវគម្ពីរទាំងឡាយដែលពួកគេនឹងសិក្សាគម្ពីរនោះទេ ហើយយើងក៏មិនដែលចាត់បញ្ជូនទៅ ពួកគេនាសម័យកាលមុនអ្នក នូវអ្នកដាស់តឿនណាម្នាក់ដែរ
وَكَذَّبَ الَّذِينَ مِنْ قَبْلِهِمْ وَمَا بَلَغُوا مِعْشَارَ مَا آتَيْنَاهُمْ فَكَذَّبُوا رُسُلِي ۖ فَكَيْفَ كَانَ نَكِيرِ
ហើយបុព្វការីជនរបស់ពួកគេធ្លាប់ បានមួលបង្កាច់ ហើយពួកគេមិនបានដល់ទៅមួយភាគដប់នៃអ្វីដែលយើងបានផ្តល់ទៅពួកបុព្វការីជន នោះដែរ រួចពួកគេបានមួលបង្កាច់ចំពោះរ៉សូលៗរបស់យើង។ ដូចនេះ តើកំហឹងរបស់យើងបានក្លាយ ទៅជាយ៉ាងដូចម្តេចទៅវិញ?
قُلْ إِنَّمَا أَعِظُكُمْ بِوَاحِدَةٍ ۖ أَنْ تَقُومُوا لِلَّهِ مَثْنَىٰ وَفُرَادَىٰ ثُمَّ تَتَفَكَّرُوا ۚ مَا بِصَاحِبِكُمْ مِنْ جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ لَكُمْ بَيْنَ يَدَيْ عَذَابٍ شَدِيدٍ
ចូរអ្នកស្រដីទៅថា ការពិតយើងកំពុងទូន្មានពួកអ្នក ដោយប្រការ មួយប៉ុណ្ណោះ គឺសូមពួកអ្នកក្រោកឈរដើម្បីអល់ឡោះ ទោះបីពីរនាក់ឬម្នាក់ឯងក៏ដោយ ក្រោយមក សូមពួកអ្នកជញ្ជឹងត្រិះរិះ។ គ្មានអំពើវិកលណាមួយនៅឯមិត្តភក្តិរបស់ពួកអ្នកនោះទេ។ គេគ្មានអ្វីក្រៅពី អ្នកដាស់តឿនសម្រាប់ពួកអ្នកនៅចំពោះមុខទណ្ឌកម្មមួយដ៏ខ្លាំងក្លាបំផុត
قُلْ مَا سَأَلْتُكُمْ مِنْ أَجْرٍ فَهُوَ لَكُمْ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
ថាទៅ យើងមិនបានស្នើ សុំដល់ពួកអ្នកនូវថ្លៃឈ្នួលណាមួយទេ គឺវាសម្រាប់ពួកអ្នកប៉ុណ្ណោះ។ ថ្លៃឈ្នួលរបស់យើង គ្មានអ្វីក្រៅ ពីនៅលើអល់ឡោះនោះឡើយ។ ហើយលោកជាសាក្សីនៅលើអ្វីៗទាំងអស់

Choose other languages: