Quran Apps in many lanuages:

Surah Saba Ayahs #44 Translated in Khmer

وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَائِكَةِ أَهَٰؤُلَاءِ إِيَّاكُمْ كَانُوا يَعْبُدُونَ
ហើយនៅថ្ងៃដែលលោកនឹងប្រមូលពួកគេទាំងអស់គ្នា ក្រោយមកលោកនឹងនិយាយទៅកាន់ពួកម៉ាឡា-អ៊ីកាត់ថា តើពួកទាំងនោះឬ ដែលធ្លាប់បានធ្វើសក្ការៈប្រណិប័តន៍ឆ្ពោះទៅកាន់ពួកអ្នកនោះ?
قَالُوا سُبْحَانَكَ أَنْتَ وَلِيُّنَا مِنْ دُونِهِمْ ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُمْ بِهِمْ مُؤْمِنُونَ
ពួក ម៉ាឡាអ៊ីកាត់ឆ្លើយថា មហាកត្តិគុណលោក លោកជាអ្នកគាំពារពួកយើង ដោយពុំមែនពួកគេទាំងនោះ ទេ។ពុំមែនទេ! ការពិត ពួកគេធ្លាប់ធ្វើសក្ការៈប្រណិប័តន៍ទៅពួកជិន ភាគច្រើននៃពួកគេ គឺជាពួកមាន ជំនឿនឹងពពួកជិនទាំងអស់នោះ
فَالْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ النَّارِ الَّتِي كُنْتُمْ بِهَا تُكَذِّبُونَ
ដូចនេះ នាថ្ងៃនេះភាគខ្លះនៃពួកអ្នក នឹងមិនអាចរ៉ាប់រងភាគខ្លះ នូវផលប្រយោជន៍ណាមួយ ហើយក៏មិនអាចដែរ នូវឧបសគ្គណាមួយ ហើយយើងនឹងនិយាយទៅកាន់ ពួកដែលបានសាងបាបកម?ថា សូមពួកអ្នកភ្លក្សរសជាតិទណ្ឌកម្មនរក ដែលពួកអ្នកធ្លាប់បានបដិសេធ នឹងវានោះ
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَنْ يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ហើយកាលណាគេសូត្រទៅពួកគេ នូវអាយ៉ាត់ៗយើង ដោយជាក់ច្បាស់ ពួកគេថា នេះ គ្មានអ្វីក្រៅពីបុរសម្នាក់ដែលមានបំណងចង់រារាំងពួកអ្នក អំពីអ្វីដែលជីដូនជីតាពួកអ្នកបានធ្វើសក្ការៈ ប្រណិប័តន៍នោះឡើយ។ ពួកគេថាទៀត នេះគ្មានអ្វីក្រៅពីការភូតកុហកមួយដែលត្រូវគេប្រឌិតនោះ ឡើយ ហើយពួកដែលគ្មានជំនឿនឹងសច្ចភាព បាននិយាយនៅពេលដែលសច្ចភាពបានទៅដល់ពួកគេ នោះថា នេះគ្មានអ្វីក្រៅពីមន្តអាគមន៍មួយដ៏ជាក់ច្បាស់នោះឡើយ
وَمَا آتَيْنَاهُمْ مِنْ كُتُبٍ يَدْرُسُونَهَا ۖ وَمَا أَرْسَلْنَا إِلَيْهِمْ قَبْلَكَ مِنْ نَذِيرٍ
ហើយយើងមិនដែលបានផ្តល់ ទៅពួកគេ នូវគម្ពីរទាំងឡាយដែលពួកគេនឹងសិក្សាគម្ពីរនោះទេ ហើយយើងក៏មិនដែលចាត់បញ្ជូនទៅ ពួកគេនាសម័យកាលមុនអ្នក នូវអ្នកដាស់តឿនណាម្នាក់ដែរ

Choose other languages: