Quran Apps in many lanuages:

Surah Fatir Ayahs #4 Translated in Khmer

الْحَمْدُ لِلَّهِ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ جَاعِلِ الْمَلَائِكَةِ رُسُلًا أُولِي أَجْنِحَةٍ مَثْنَىٰ وَثُلَاثَ وَرُبَاعَ ۚ يَزِيدُ فِي الْخَلْقِ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ការសរសើរសំរាប់អល់ឡោះ ដែលជាអ្នកបង្កើតមេឃទាំងឡាយនិងដី ដែលជាអ្នកចាត់ពួក ម៉ាឡាអ៊ីកាត់ទាំងឡាយជារ៉សូលៗ ដែលមានស្លាបពីរ បី និងបួន។ លោកនឹងថែមទៅក្នុងការ បង្កើតនូវអ្វីដែលលោកប្រាថ្នា អល់ឡោះពិតិជាអ្នកដែលមានសមត្ថភាពលើសព្វសារពើ
مَا يَفْتَحِ اللَّهُ لِلنَّاسِ مِنْ رَحْمَةٍ فَلَا مُمْسِكَ لَهَا ۖ وَمَا يُمْسِكْ فَلَا مُرْسِلَ لَهُ مِنْ بَعْدِهِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
អ្វីក៏ដោយដែលអល់ឡោះនឹងបើកឡើង សម្រាប់មនុស្សទាំងឡាយពីក្តីអាណិតអាសូរណា មួយ ក៏គ្មានអ្នកខារខាំងចំពោះវាដែរ។ ហើយអ្វីក៏ដោយដែលលោកខារខាំងក៏គ្មានអ្នកចាត់ បញ្ជូនចំពោះវាដែរក្រោយពីលោកមក។ ហើយលោកជាអ្នកពលានុពល មហាគតិបណ្ឌិត
يَا أَيُّهَا النَّاسُ اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَالِقٍ غَيْرُ اللَّهِ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۚ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
ឱមនុស្សទាំងឡាយ! ចូរពួកអ្នកនឹករលឹកទៅការុណភាពរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាម្នាក់ក្រៅពីអល់ឡោះ ដែលនឹងផ្តល់ភាក្សាហារដល់ពួកអ្នកពីមេឃ និងដី។គ្មានម្ចាស់ណាមួយទេ មានតែលោក។ ចុះហេតុម្តេចបានជាគេបង្វែរពួកអ្នកបាន?
وَإِنْ يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌ مِنْ قَبْلِكَ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយប្រសិនបើគេមួលបង្កាច់ចំពោះអ្នក ក៏គេពិតជាធ្លាប់បានមួលបង្កាច់ចំពោះរ៉សូលៗកាល សម័យមុនអ្នកដែរ។ ហើយឆ្ពោះទៅកាន់អល់ឡោះ គេនឹងនាំទៅនូវកិច្ចការទាំងឡាយ

Choose other languages: