Quran Apps in many lanuages:

Surah Fatir Ayahs #7 Translated in Khmer

يَا أَيُّهَا النَّاسُ اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَالِقٍ غَيْرُ اللَّهِ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۚ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
ឱមនុស្សទាំងឡាយ! ចូរពួកអ្នកនឹករលឹកទៅការុណភាពរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាម្នាក់ក្រៅពីអល់ឡោះ ដែលនឹងផ្តល់ភាក្សាហារដល់ពួកអ្នកពីមេឃ និងដី។គ្មានម្ចាស់ណាមួយទេ មានតែលោក។ ចុះហេតុម្តេចបានជាគេបង្វែរពួកអ្នកបាន?
وَإِنْ يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌ مِنْ قَبْلِكَ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយប្រសិនបើគេមួលបង្កាច់ចំពោះអ្នក ក៏គេពិតជាធ្លាប់បានមួលបង្កាច់ចំពោះរ៉សូលៗកាល សម័យមុនអ្នកដែរ។ ហើយឆ្ពោះទៅកាន់អល់ឡោះ គេនឹងនាំទៅនូវកិច្ចការទាំងឡាយ
يَا أَيُّهَا النَّاسُ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا ۖ وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ
ឱពួកមនុស្ស! ការសន្យារបស់អល់ឡោះពិតជាសច្ចៈ។ ដូចនេះ ចូរកុំឱ្យជិវិតលោកិយបោក បញ្ឆោតពួកអ្នកបាន ហើយចូរកុំឱ្យការបញ្ឆោតទាំងឡាយ បោកបញ្ឆាតពួកអ្នកពីអល់ឡោះ បានឱ្យសោះ
إِنَّ الشَّيْطَانَ لَكُمْ عَدُوٌّ فَاتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُو حِزْبَهُ لِيَكُونُوا مِنْ أَصْحَابِ السَّعِيرِ
ស្ហៃតនពិតជាសត្រូវមួយចំពោះពួកអ្នក ដូចនេះ សូមពួកអ្នកចាត់ទុកវាធ្វើ ជាសត្រូវមួយ។ ការពិតវាកំពុងតែអំពាវនាវបក្ខពួករបស់ពួកវា ដើម្បីឱ្យពួកគេមាននៅក្នុង ចំណោមពួកភ្លើងនរកដ៏សន្ធោសន្ធៅប៉ុណ្ណោះ
الَّذِينَ كَفَرُوا لَهُمْ عَذَابٌ شَدِيدٌ ۖ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
ពួកដែលមិនបានជឿ សម្រាប់ពួកគេ គឺ ទណ្ឌកម្មមួយដ៏ខ្លាំងក្លា។ ហើយពួកដែលបានជឿ និងបានសាងកុសលទាំងឡាយ សម្រាប់ ពួកគេ គឺការអភ័យទោសមួយនិងរង្វាន់មួយដ៏មហាធំធេង

Choose other languages: