Quran Apps in many lanuages:

Surah Fatir Ayahs #8 Translated in Khmer

وَإِنْ يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌ مِنْ قَبْلِكَ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយប្រសិនបើគេមួលបង្កាច់ចំពោះអ្នក ក៏គេពិតជាធ្លាប់បានមួលបង្កាច់ចំពោះរ៉សូលៗកាល សម័យមុនអ្នកដែរ។ ហើយឆ្ពោះទៅកាន់អល់ឡោះ គេនឹងនាំទៅនូវកិច្ចការទាំងឡាយ
يَا أَيُّهَا النَّاسُ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا ۖ وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ
ឱពួកមនុស្ស! ការសន្យារបស់អល់ឡោះពិតជាសច្ចៈ។ ដូចនេះ ចូរកុំឱ្យជិវិតលោកិយបោក បញ្ឆោតពួកអ្នកបាន ហើយចូរកុំឱ្យការបញ្ឆោតទាំងឡាយ បោកបញ្ឆាតពួកអ្នកពីអល់ឡោះ បានឱ្យសោះ
إِنَّ الشَّيْطَانَ لَكُمْ عَدُوٌّ فَاتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُو حِزْبَهُ لِيَكُونُوا مِنْ أَصْحَابِ السَّعِيرِ
ស្ហៃតនពិតជាសត្រូវមួយចំពោះពួកអ្នក ដូចនេះ សូមពួកអ្នកចាត់ទុកវាធ្វើ ជាសត្រូវមួយ។ ការពិតវាកំពុងតែអំពាវនាវបក្ខពួករបស់ពួកវា ដើម្បីឱ្យពួកគេមាននៅក្នុង ចំណោមពួកភ្លើងនរកដ៏សន្ធោសន្ធៅប៉ុណ្ណោះ
الَّذِينَ كَفَرُوا لَهُمْ عَذَابٌ شَدِيدٌ ۖ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
ពួកដែលមិនបានជឿ សម្រាប់ពួកគេ គឺ ទណ្ឌកម្មមួយដ៏ខ្លាំងក្លា។ ហើយពួកដែលបានជឿ និងបានសាងកុសលទាំងឡាយ សម្រាប់ ពួកគេ គឺការអភ័យទោសមួយនិងរង្វាន់មួយដ៏មហាធំធេង
أَفَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ فَرَآهُ حَسَنًا ۖ فَإِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَاتٍ ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَصْنَعُونَ
ជនដែលគេបានតាក់តែងឱ្យ នូវអកុសលនៃអំពើអាក្រក់របស់គេ រួចមក តើជននោះមើលអកុសលនោះជាកុសលមួយវិញ ឬ? អល់ឡោះ គឺពិតជានឹងបន្សាត់ជនដែលលោកប្រាថ្នា ហើយលោកនឹងធ្វើមគ្គុទ្ទេសជន ដែលលោកប្រាថ្នា ដូច្នេះ ចូរកុំឱ្យខ្លួនអ្នកវិនាស ព្រោះតែការសោកស្តាយទៅលើពួកគេ។ អល់ឡោះពិតជាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត

Choose other languages: