Quran Apps in many lanuages:

Surah Fatir Ayahs #10 Translated in Khmer

إِنَّ الشَّيْطَانَ لَكُمْ عَدُوٌّ فَاتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُو حِزْبَهُ لِيَكُونُوا مِنْ أَصْحَابِ السَّعِيرِ
ស្ហៃតនពិតជាសត្រូវមួយចំពោះពួកអ្នក ដូចនេះ សូមពួកអ្នកចាត់ទុកវាធ្វើ ជាសត្រូវមួយ។ ការពិតវាកំពុងតែអំពាវនាវបក្ខពួករបស់ពួកវា ដើម្បីឱ្យពួកគេមាននៅក្នុង ចំណោមពួកភ្លើងនរកដ៏សន្ធោសន្ធៅប៉ុណ្ណោះ
الَّذِينَ كَفَرُوا لَهُمْ عَذَابٌ شَدِيدٌ ۖ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
ពួកដែលមិនបានជឿ សម្រាប់ពួកគេ គឺ ទណ្ឌកម្មមួយដ៏ខ្លាំងក្លា។ ហើយពួកដែលបានជឿ និងបានសាងកុសលទាំងឡាយ សម្រាប់ ពួកគេ គឺការអភ័យទោសមួយនិងរង្វាន់មួយដ៏មហាធំធេង
أَفَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ فَرَآهُ حَسَنًا ۖ فَإِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَاتٍ ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَصْنَعُونَ
ជនដែលគេបានតាក់តែងឱ្យ នូវអកុសលនៃអំពើអាក្រក់របស់គេ រួចមក តើជននោះមើលអកុសលនោះជាកុសលមួយវិញ ឬ? អល់ឡោះ គឺពិតជានឹងបន្សាត់ជនដែលលោកប្រាថ្នា ហើយលោកនឹងធ្វើមគ្គុទ្ទេសជន ដែលលោកប្រាថ្នា ដូច្នេះ ចូរកុំឱ្យខ្លួនអ្នកវិនាស ព្រោះតែការសោកស្តាយទៅលើពួកគេ។ អល់ឡោះពិតជាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត
وَاللَّهُ الَّذِي أَرْسَلَ الرِّيَاحَ فَتُثِيرُ سَحَابًا فَسُقْنَاهُ إِلَىٰ بَلَدٍ مَيِّتٍ فَأَحْيَيْنَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ النُّشُورُ
ហើយអល់ឡោះ ជាអ្នកដែលបានចាត់ បញ្ជូនវាយោទាំងឡាយ រួចមកវាយោនោះនឹងផាត់ពពកមួយ រួចមកយើងបានជំរុញទឹក ពពកនោះទៅកាន់ប្រទេសភូមិមួយដែលស្លាប់ រួចមក ដោយសារទឹក យើងបានឱ្យជីវិតទៅដី បន្ទាប់ពីដីស្លាប់នោះ ប្រៀបដូចនេះដែរ ការរស់ឡើងវិញ
مَنْ كَانَ يُرِيدُ الْعِزَّةَ فَلِلَّهِ الْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ الْكَلِمُ الطَّيِّبُ وَالْعَمَلُ الصَّالِحُ يَرْفَعُهُ ۚ وَالَّذِينَ يَمْكُرُونَ السَّيِّئَاتِ لَهُمْ عَذَابٌ شَدِيدٌ ۖ وَمَكْرُ أُولَٰئِكَ هُوَ يَبُورُ
ជនណាហើយដែលមានបំណង អានុភាព គឺអល់ឡោះមានអានុភាពទាំងអស់។ សំដីល្អ និងអំពើកុសលនឹងឡើងឆ្ពោះទៅកាន់ លោក លោកនឹងលើកកំពស់វា រីឯពួកដែលកំពុងប្រើល្បិចកលចំពោះអកុសលទាំងឡាយ សម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត ហើយល្បិចកលរបស់ពួកទាំងអស់នេះ វានឹង វិនាស

Choose other languages: