Quran Apps in many lanuages:

Surah Fatir Ayahs #12 Translated in Khmer

أَفَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ فَرَآهُ حَسَنًا ۖ فَإِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَاتٍ ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَصْنَعُونَ
ជនដែលគេបានតាក់តែងឱ្យ នូវអកុសលនៃអំពើអាក្រក់របស់គេ រួចមក តើជននោះមើលអកុសលនោះជាកុសលមួយវិញ ឬ? អល់ឡោះ គឺពិតជានឹងបន្សាត់ជនដែលលោកប្រាថ្នា ហើយលោកនឹងធ្វើមគ្គុទ្ទេសជន ដែលលោកប្រាថ្នា ដូច្នេះ ចូរកុំឱ្យខ្លួនអ្នកវិនាស ព្រោះតែការសោកស្តាយទៅលើពួកគេ។ អល់ឡោះពិតជាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត
وَاللَّهُ الَّذِي أَرْسَلَ الرِّيَاحَ فَتُثِيرُ سَحَابًا فَسُقْنَاهُ إِلَىٰ بَلَدٍ مَيِّتٍ فَأَحْيَيْنَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ النُّشُورُ
ហើយអល់ឡោះ ជាអ្នកដែលបានចាត់ បញ្ជូនវាយោទាំងឡាយ រួចមកវាយោនោះនឹងផាត់ពពកមួយ រួចមកយើងបានជំរុញទឹក ពពកនោះទៅកាន់ប្រទេសភូមិមួយដែលស្លាប់ រួចមក ដោយសារទឹក យើងបានឱ្យជីវិតទៅដី បន្ទាប់ពីដីស្លាប់នោះ ប្រៀបដូចនេះដែរ ការរស់ឡើងវិញ
مَنْ كَانَ يُرِيدُ الْعِزَّةَ فَلِلَّهِ الْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ الْكَلِمُ الطَّيِّبُ وَالْعَمَلُ الصَّالِحُ يَرْفَعُهُ ۚ وَالَّذِينَ يَمْكُرُونَ السَّيِّئَاتِ لَهُمْ عَذَابٌ شَدِيدٌ ۖ وَمَكْرُ أُولَٰئِكَ هُوَ يَبُورُ
ជនណាហើយដែលមានបំណង អានុភាព គឺអល់ឡោះមានអានុភាពទាំងអស់។ សំដីល្អ និងអំពើកុសលនឹងឡើងឆ្ពោះទៅកាន់ លោក លោកនឹងលើកកំពស់វា រីឯពួកដែលកំពុងប្រើល្បិចកលចំពោះអកុសលទាំងឡាយ សម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត ហើយល្បិចកលរបស់ពួកទាំងអស់នេះ វានឹង វិនាស
وَاللَّهُ خَلَقَكُمْ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ جَعَلَكُمْ أَزْوَاجًا ۚ وَمَا تَحْمِلُ مِنْ أُنْثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَمَا يُعَمَّرُ مِنْ مُعَمَّرٍ وَلَا يُنْقَصُ مِنْ عُمُرِهِ إِلَّا فِي كِتَابٍ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
ហើយអល់ឡោះលោកបានបង្កើតពួកអ្នកពីដី ក្រោយមកពីទឹកកាម ក្រោយមក លោកចាត់ឱ្យពួកអ្នកជាគូ។ ហើយនារីដែលកំពុងពរផ្ទៃ ហើយនាងនឹងប្រសូត គឺសុទ្ធតែដោយ ការដឹងរបស់លោក។ ហើយគេនឹងផ្តល់អាយុវែងម្នាក់ ហើយក៏គេនឹងកាត់បន្ថយ នៃអាយុជីវិត របស់វា គឺសុទ្ធតែមានក្នុងកំនត់ត្រា។ ការពិតទាំងនេះ នៅលើអល់ឡោះងាយស្រួលបំផុត
وَمَا يَسْتَوِي الْبَحْرَانِ هَٰذَا عَذْبٌ فُرَاتٌ سَائِغٌ شَرَابُهُ وَهَٰذَا مِلْحٌ أُجَاجٌ ۖ وَمِنْ كُلٍّ تَأْكُلُونَ لَحْمًا طَرِيًّا وَتَسْتَخْرِجُونَ حِلْيَةً تَلْبَسُونَهَا ۖ وَتَرَى الْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
សមុទ្រពីរមិនស្មើគ្នាទេ នេះគឺសាបប្រហាតជាទីគាប់ចិត្តទទួលទាន ហើយនេះគឺប្រៃ ល្វីងហើយសមុទ្រនីមួយៗ ពួកអ្នកនឹងបរិភោគសាច់ស្រស់មួយ ហើយពួកអ្នកនឹងយក បញ្ចោញនូវគ្រឿងតុបតែងដែលអ្នកទាំងឡាយនឹងស្លៀកពាក់វា។ ហើយអ្នកឃើញនាវា ជ្រែកពុះនៅក្នុងសមុទ្រ ដើម្បីពួកអ្នកស្វែងរកនៃក្តីអនុគ្រោះរបស់លោក ហើយនឹង ដើម្បីពួកអ្នកសំដែងកតញ្ញុតា

Choose other languages: