Quran Apps in many lanuages:

Surah At-Tawba Ayahs #99 Translated in Khmer

سَيَحْلِفُونَ بِاللَّهِ لَكُمْ إِذَا انْقَلَبْتُمْ إِلَيْهِمْ لِتُعْرِضُوا عَنْهُمْ ۖ فَأَعْرِضُوا عَنْهُمْ ۖ إِنَّهُمْ رِجْسٌ ۖ وَمَأْوَاهُمْ جَهَنَّمُ جَزَاءً بِمَا كَانُوا يَكْسِبُونَ
ពួកទាំងនោះនឹងស្បថស្បែនឹងអល់ឡោះជូនពួកអ្នក នៅពេលដែលពួកអ្នកបានវិលត្រលប់ទៅកាន់ពួកគេ ដើម្បីឱ្យពួកអ្នកងាកចេញពីពួកគេ ហេតុនេះ ចូរពួកអ្នកងាកចេញពីពួកគេ។ ពួកគេគឺពិតជាកខ្វក់។ ហើយទីជំរករបស់ពួក គេ គឺឋាននរកជារង្វាន់ តាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
يَحْلِفُونَ لَكُمْ لِتَرْضَوْا عَنْهُمْ ۖ فَإِنْ تَرْضَوْا عَنْهُمْ فَإِنَّ اللَّهَ لَا يَرْضَىٰ عَنِ الْقَوْمِ الْفَاسِقِينَ
ពួកគេនឹងស្បថស្បែ ជូនពួកអ្នក ដើម្បីឱ្យពួកអ្នកនឹងពេញចិត្តចំពោះពួកគេ។ ទោះបីពួកអ្នកពេញចិត្តចំពោះ ពួកគេយ៉ាងណាក៏ដោយ ក៏អល់ឡោះ ពិតជាលោកនឹងមិនពេញចិត្តឡើយចំពោះក្រុម មនុស្សដែលខិលខូច
الْأَعْرَابُ أَشَدُّ كُفْرًا وَنِفَاقًا وَأَجْدَرُ أَلَّا يَعْلَمُوا حُدُودَ مَا أَنْزَلَ اللَّهُ عَلَىٰ رَسُولِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ពពួកអារ៉ាប់ជនបទជាពួកដែលអជំនឿ និងពុតត្បុតខ្លាំង ណាស់ ហើយសមរម្យបំផុត ដែលពួកគេមិនទាន់យល់ដឹងនូវឱវាទទាំងឡាយ នៃអ្វី ដែលអល់ឡោះបានដាក់ចុះទៅលើរ៉សូលរបស់លោក។ អល់ឡោះជាអ្នកដែលមហាដឹង មហាគតិបណ្ឌិត
وَمِنَ الْأَعْرَابِ مَنْ يَتَّخِذُ مَا يُنْفِقُ مَغْرَمًا وَيَتَرَبَّصُ بِكُمُ الدَّوَائِرَ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានជនដែលចាត់ទុកអ្វី ដែលខ្លួនចាយជាទាន ឬក្នុងការប្រយុទ្ធនោះ គឺជាបំណុលដ៏ធ្ងន់ធ្ងរ ទន្ទឹមនឹងនោះ ជននោះ បានទន្ទឹងរង់ចាំអពមង្គលដែលធ្លាក់ដល់ពួកអ្នក។ ពួកគេត្រូវទទួលអកុសលអពមង្គល ហើយអល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកដែលដឹងបំផុត
وَمِنَ الْأَعْرَابِ مَنْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَتَّخِذُ مَا يُنْفِقُ قُرُبَاتٍ عِنْدَ اللَّهِ وَصَلَوَاتِ الرَّسُولِ ۚ أَلَا إِنَّهَا قُرْبَةٌ لَهُمْ ۚ سَيُدْخِلُهُمُ اللَّهُ فِي رَحْمَتِهِ ۗ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ក្នុងចំណោមពួកអារ៉ាប់ ជនបទ មានជនដែលជឿលើអល់ឡោះ និងថ្ងៃអវសានឱ្យ ហើយជននោះចាត់ទុកអ្វីដែល ខ្លួនចាយជាទានក្នុងផ្លូវរបស់អល់ឡោះ គឺជាវិធីកៀកជិតបំផុត ទៅកាន់អល់ឡោះ និង ជាកំរៃនៃរាល់ការបួងសួងរបស់រ៉សូល។ ជាការពិតណាស់ ទានទាំងនោះ ពិតជាកៀក ជិតបំផុតសំរាប់ពួកគេ។ អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្តីអាណិតអាសូររបស់ លោក ។ អល់ឡោះពិតជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត

Choose other languages: