Quran Apps in many lanuages:

Surah At-Tawba Ayahs #98 Translated in Khmer

يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ ۚ قُلْ لَا تَعْتَذِرُوا لَنْ نُؤْمِنَ لَكُمْ قَدْ نَبَّأَنَا اللَّهُ مِنْ أَخْبَارِكُمْ ۚ وَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ពួកគេនឹងឆ្លើយដោះសាទៅកាន់ពួកអ្នក នៅពេលដែលពួកអ្នកបានត្រលប់ទៅកាន់ពួក គេវិញ។ ថាទៅ ពួកអ្នកកុំឆ្លើយដោះសា យើងនៅតែមិនជឿចំពោះពួកអ្នកទេ ការពិត អល់ឡោះបាននិទានប្រាប់យើង ហើយអំពីដំណឹងទាំងឡាយរបស់ពួកអ្នក។ អល់ឡោះ ព្រមទាំងរ៉សូលគង់តែនឹងឃើញអំពើរបស់ពួកអ្នក ក្រោយមកគេនឹងបញ្ជូនពួកអ្នកទៅ កាន់អ្នកដែលដឹងអាថ៌កំបាំង និងប្រការលាតត្រដាង លោកនឹងប្រាប់ពួកអ្នក តាមតែអ្វី ដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត
سَيَحْلِفُونَ بِاللَّهِ لَكُمْ إِذَا انْقَلَبْتُمْ إِلَيْهِمْ لِتُعْرِضُوا عَنْهُمْ ۖ فَأَعْرِضُوا عَنْهُمْ ۖ إِنَّهُمْ رِجْسٌ ۖ وَمَأْوَاهُمْ جَهَنَّمُ جَزَاءً بِمَا كَانُوا يَكْسِبُونَ
ពួកទាំងនោះនឹងស្បថស្បែនឹងអល់ឡោះជូនពួកអ្នក នៅពេលដែលពួកអ្នកបានវិលត្រលប់ទៅកាន់ពួកគេ ដើម្បីឱ្យពួកអ្នកងាកចេញពីពួកគេ ហេតុនេះ ចូរពួកអ្នកងាកចេញពីពួកគេ។ ពួកគេគឺពិតជាកខ្វក់។ ហើយទីជំរករបស់ពួក គេ គឺឋាននរកជារង្វាន់ តាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
يَحْلِفُونَ لَكُمْ لِتَرْضَوْا عَنْهُمْ ۖ فَإِنْ تَرْضَوْا عَنْهُمْ فَإِنَّ اللَّهَ لَا يَرْضَىٰ عَنِ الْقَوْمِ الْفَاسِقِينَ
ពួកគេនឹងស្បថស្បែ ជូនពួកអ្នក ដើម្បីឱ្យពួកអ្នកនឹងពេញចិត្តចំពោះពួកគេ។ ទោះបីពួកអ្នកពេញចិត្តចំពោះ ពួកគេយ៉ាងណាក៏ដោយ ក៏អល់ឡោះ ពិតជាលោកនឹងមិនពេញចិត្តឡើយចំពោះក្រុម មនុស្សដែលខិលខូច
الْأَعْرَابُ أَشَدُّ كُفْرًا وَنِفَاقًا وَأَجْدَرُ أَلَّا يَعْلَمُوا حُدُودَ مَا أَنْزَلَ اللَّهُ عَلَىٰ رَسُولِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ពពួកអារ៉ាប់ជនបទជាពួកដែលអជំនឿ និងពុតត្បុតខ្លាំង ណាស់ ហើយសមរម្យបំផុត ដែលពួកគេមិនទាន់យល់ដឹងនូវឱវាទទាំងឡាយ នៃអ្វី ដែលអល់ឡោះបានដាក់ចុះទៅលើរ៉សូលរបស់លោក។ អល់ឡោះជាអ្នកដែលមហាដឹង មហាគតិបណ្ឌិត
وَمِنَ الْأَعْرَابِ مَنْ يَتَّخِذُ مَا يُنْفِقُ مَغْرَمًا وَيَتَرَبَّصُ بِكُمُ الدَّوَائِرَ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានជនដែលចាត់ទុកអ្វី ដែលខ្លួនចាយជាទាន ឬក្នុងការប្រយុទ្ធនោះ គឺជាបំណុលដ៏ធ្ងន់ធ្ងរ ទន្ទឹមនឹងនោះ ជននោះ បានទន្ទឹងរង់ចាំអពមង្គលដែលធ្លាក់ដល់ពួកអ្នក។ ពួកគេត្រូវទទួលអកុសលអពមង្គល ហើយអល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកដែលដឹងបំផុត

Choose other languages: