Quran Apps in many lanuages:

Surah At-Tawba Ayahs #97 Translated in Khmer

إِنَّمَا السَّبِيلُ عَلَى الَّذِينَ يَسْتَأْذِنُونَكَ وَهُمْ أَغْنِيَاءُ ۚ رَضُوا بِأَنْ يَكُونُوا مَعَ الْخَوَالِفِ وَطَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَعْلَمُونَ
ការពិតផ្លូវស្តីបន្ទោស មានតែទៅលើពួកដែលសុំអនុញ្ញាតដល់ អ្នកឱ្យរួចពីការបរិច្ចាគ ក្នុងករណីដែលពួកគេជាអ្នកដែលមានទ្រព្យធនធូរធា ពួក គេក៏បានពេញចិត្តនឹងការនៅរួមជាមួយពួកដែលនៅពីក្រោយខ្នង ហើយអល់ឡោះ បានបិទភ្ជិតទៅលើចិត្តរបស់ពួកគេ រួចមកពួកគេឥតមានដឹងអ្វីសោះឡើយ
يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ ۚ قُلْ لَا تَعْتَذِرُوا لَنْ نُؤْمِنَ لَكُمْ قَدْ نَبَّأَنَا اللَّهُ مِنْ أَخْبَارِكُمْ ۚ وَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ពួកគេនឹងឆ្លើយដោះសាទៅកាន់ពួកអ្នក នៅពេលដែលពួកអ្នកបានត្រលប់ទៅកាន់ពួក គេវិញ។ ថាទៅ ពួកអ្នកកុំឆ្លើយដោះសា យើងនៅតែមិនជឿចំពោះពួកអ្នកទេ ការពិត អល់ឡោះបាននិទានប្រាប់យើង ហើយអំពីដំណឹងទាំងឡាយរបស់ពួកអ្នក។ អល់ឡោះ ព្រមទាំងរ៉សូលគង់តែនឹងឃើញអំពើរបស់ពួកអ្នក ក្រោយមកគេនឹងបញ្ជូនពួកអ្នកទៅ កាន់អ្នកដែលដឹងអាថ៌កំបាំង និងប្រការលាតត្រដាង លោកនឹងប្រាប់ពួកអ្នក តាមតែអ្វី ដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត
سَيَحْلِفُونَ بِاللَّهِ لَكُمْ إِذَا انْقَلَبْتُمْ إِلَيْهِمْ لِتُعْرِضُوا عَنْهُمْ ۖ فَأَعْرِضُوا عَنْهُمْ ۖ إِنَّهُمْ رِجْسٌ ۖ وَمَأْوَاهُمْ جَهَنَّمُ جَزَاءً بِمَا كَانُوا يَكْسِبُونَ
ពួកទាំងនោះនឹងស្បថស្បែនឹងអល់ឡោះជូនពួកអ្នក នៅពេលដែលពួកអ្នកបានវិលត្រលប់ទៅកាន់ពួកគេ ដើម្បីឱ្យពួកអ្នកងាកចេញពីពួកគេ ហេតុនេះ ចូរពួកអ្នកងាកចេញពីពួកគេ។ ពួកគេគឺពិតជាកខ្វក់។ ហើយទីជំរករបស់ពួក គេ គឺឋាននរកជារង្វាន់ តាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
يَحْلِفُونَ لَكُمْ لِتَرْضَوْا عَنْهُمْ ۖ فَإِنْ تَرْضَوْا عَنْهُمْ فَإِنَّ اللَّهَ لَا يَرْضَىٰ عَنِ الْقَوْمِ الْفَاسِقِينَ
ពួកគេនឹងស្បថស្បែ ជូនពួកអ្នក ដើម្បីឱ្យពួកអ្នកនឹងពេញចិត្តចំពោះពួកគេ។ ទោះបីពួកអ្នកពេញចិត្តចំពោះ ពួកគេយ៉ាងណាក៏ដោយ ក៏អល់ឡោះ ពិតជាលោកនឹងមិនពេញចិត្តឡើយចំពោះក្រុម មនុស្សដែលខិលខូច
الْأَعْرَابُ أَشَدُّ كُفْرًا وَنِفَاقًا وَأَجْدَرُ أَلَّا يَعْلَمُوا حُدُودَ مَا أَنْزَلَ اللَّهُ عَلَىٰ رَسُولِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ពពួកអារ៉ាប់ជនបទជាពួកដែលអជំនឿ និងពុតត្បុតខ្លាំង ណាស់ ហើយសមរម្យបំផុត ដែលពួកគេមិនទាន់យល់ដឹងនូវឱវាទទាំងឡាយ នៃអ្វី ដែលអល់ឡោះបានដាក់ចុះទៅលើរ៉សូលរបស់លោក។ អល់ឡោះជាអ្នកដែលមហាដឹង មហាគតិបណ្ឌិត

Choose other languages: