Quran Apps in many lanuages:

Surah At-Tawba Ayahs #116 Translated in Khmer

التَّائِبُونَ الْعَابِدُونَ الْحَامِدُونَ السَّائِحُونَ الرَّاكِعُونَ السَّاجِدُونَ الْآمِرُونَ بِالْمَعْرُوفِ وَالنَّاهُونَ عَنِ الْمُنْكَرِ وَالْحَافِظُونَ لِحُدُودِ اللَّهِ ۗ وَبَشِّرِ الْمُؤْمِنِينَ
ពួកទទួលកំហុស ពួកប្រណិប័តន៍ ពួកសរសើរស្ញប់ស្ញែង ពួកត្រាច់ចរសាសនា ឬពួកសោម ពួកដែលរូកុ ពួកដែលសូជោត ពួកដែលបង្គាប់ឱ្យសាងអំពើល្អ ពួក ដែលហាមឃាត់ពីអំពើអាក្រក់ ហើយនិងពួកដែលរក្សាបញ្ញត្តិៗរបស់អល់ឡោះ ចូរពួកអ្នកជូនក្តីរីករាយទៅចំពោះពួកដែលមានជំនឿ
مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ وَلَوْ كَانُوا أُولِي قُرْبَىٰ مِنْ بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَابُ الْجَحِيمِ
ណាពី ព្រមទាំង ពួកដែលមានជំនឿ គ្មានសិទ្ធិនឹងសុំអភ័យទោសឱ្យដល់ពួកដែលបានធ្វើស៊ីរិកទេ ទោះបីពួកគេទាំងនោះ ជាញាតិមិត្តជិតស្និទ្ធក៏ដោយ បន្ទាប់ពីបានលេចជាក់ ច្បាស់ចំពោះពួកគេថា ពួកគេពិតជាពួកនរកឆាបឆេះ
وَمَا كَانَ اسْتِغْفَارُ إِبْرَاهِيمَ لِأَبِيهِ إِلَّا عَنْ مَوْعِدَةٍ وَعَدَهَا إِيَّاهُ فَلَمَّا تَبَيَّنَ لَهُ أَنَّهُ عَدُوٌّ لِلَّهِ تَبَرَّأَ مِنْهُ ۚ إِنَّ إِبْرَاهِيمَ لَأَوَّاهٌ حَلِيمٌ
ការសុំអភ័យទោស របស់អ៊ីព្រហ៊ីមឱ្យទៅបិតារបស់គាត់ ក៏ឥតមានដែរ ប្រសិនបើគ្មានមូលហេតុមក ពីការសន្យាមួយ ដែលគាត់បានសន្យារួចទៅកាន់បិតារបស់គាត់។ ក្រោយមក នៅខណៈដែលបានលេចជាក់ច្បាស់ចំពោះគាត់ថា បិតារបស់គាត់ ពិតជាសត្រូវ ចំពោះអល់ឡោះ គាត់ក៏បានបដិសេធពីការសន្យានោះវិញ។ អ៊ីព្រហ៊ីម ពិតជា ពោរពេញទៅដោយការទន់ភ្លន់ និងអត់អោនបំផុត
وَمَا كَانَ اللَّهُ لِيُضِلَّ قَوْمًا بَعْدَ إِذْ هَدَاهُمْ حَتَّىٰ يُبَيِّنَ لَهُمْ مَا يَتَّقُونَ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
ហើយអល់ឡោះ លោកនឹងមិនបំភាន់វង្វេងក្រុមមនុស្សណាមួយទេ បន្ទាប់ពីឱកាសដែលលោក បានធ្វើមគ្គុទ្ទេសន៍ពួកគេហើយនោះ ទាល់តែលោកបកស្រាយយ៉ាងច្បាស់ទៅ កាន់ពួកគេនូវអ្វីដែលពួកគេត្រូវកោតខ្លាច។ អល់ឡោះពិតជាអ្នកដែលដឹងបំផុត នូវគ្រប់វត្ថុទាំងអស់
إِنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۚ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ជាការពិតណាស់ អល់ឡោះកម្មសិទ្ធិរបស់លោក គឺការ គ្រប់គ្រងមេឃ និងដី លោកនឹងប្រោសជីវិត ហើយលោកនឹងយកជីវិតទៅវិញ។ ពួកអ្នកគ្មានអ្នកគាំពារណាមួយ ហើយក៏គ្មានអ្នកជួយណាមួយឱ្យ ក្រៅអំពី អល់ឡោះ

Choose other languages: