Quran Apps in many lanuages:

Surah At-Tawba Ayahs #118 Translated in Khmer

وَمَا كَانَ اسْتِغْفَارُ إِبْرَاهِيمَ لِأَبِيهِ إِلَّا عَنْ مَوْعِدَةٍ وَعَدَهَا إِيَّاهُ فَلَمَّا تَبَيَّنَ لَهُ أَنَّهُ عَدُوٌّ لِلَّهِ تَبَرَّأَ مِنْهُ ۚ إِنَّ إِبْرَاهِيمَ لَأَوَّاهٌ حَلِيمٌ
ការសុំអភ័យទោស របស់អ៊ីព្រហ៊ីមឱ្យទៅបិតារបស់គាត់ ក៏ឥតមានដែរ ប្រសិនបើគ្មានមូលហេតុមក ពីការសន្យាមួយ ដែលគាត់បានសន្យារួចទៅកាន់បិតារបស់គាត់។ ក្រោយមក នៅខណៈដែលបានលេចជាក់ច្បាស់ចំពោះគាត់ថា បិតារបស់គាត់ ពិតជាសត្រូវ ចំពោះអល់ឡោះ គាត់ក៏បានបដិសេធពីការសន្យានោះវិញ។ អ៊ីព្រហ៊ីម ពិតជា ពោរពេញទៅដោយការទន់ភ្លន់ និងអត់អោនបំផុត
وَمَا كَانَ اللَّهُ لِيُضِلَّ قَوْمًا بَعْدَ إِذْ هَدَاهُمْ حَتَّىٰ يُبَيِّنَ لَهُمْ مَا يَتَّقُونَ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
ហើយអល់ឡោះ លោកនឹងមិនបំភាន់វង្វេងក្រុមមនុស្សណាមួយទេ បន្ទាប់ពីឱកាសដែលលោក បានធ្វើមគ្គុទ្ទេសន៍ពួកគេហើយនោះ ទាល់តែលោកបកស្រាយយ៉ាងច្បាស់ទៅ កាន់ពួកគេនូវអ្វីដែលពួកគេត្រូវកោតខ្លាច។ អល់ឡោះពិតជាអ្នកដែលដឹងបំផុត នូវគ្រប់វត្ថុទាំងអស់
إِنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۚ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ជាការពិតណាស់ អល់ឡោះកម្មសិទ្ធិរបស់លោក គឺការ គ្រប់គ្រងមេឃ និងដី លោកនឹងប្រោសជីវិត ហើយលោកនឹងយកជីវិតទៅវិញ។ ពួកអ្នកគ្មានអ្នកគាំពារណាមួយ ហើយក៏គ្មានអ្នកជួយណាមួយឱ្យ ក្រៅអំពី អល់ឡោះ
لَقَدْ تَابَ اللَّهُ عَلَى النَّبِيِّ وَالْمُهَاجِرِينَ وَالْأَنْصَارِ الَّذِينَ اتَّبَعُوهُ فِي سَاعَةِ الْعُسْرَةِ مِنْ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُ بِهِمْ رَءُوفٌ رَحِيمٌ
ប្រាកដណាស់ អល់ឡោះបានត្រាប្រណីទៅលើណាពី និងពួក ភៀសខ្លួន និងពួកជួយឧបត្ថម្ភ ដែលពួកគេទាំងនោះ បានប្រតិបត្តិតាមណាពីនៅ ក្នុងកាលៈទេសៈមួយដ៏លំបាក បន្ទាប់ពីទឹកចិត្តរបស់ក្រុមមួយក្នុងចំណោមពួកគេ ទាំងនោះហៀបតែនឹងងាករេ។ ក្រោយមក លោកបានត្រាប្រណីទៅលើពួកគេ។ ពីព្រោះលោកពិតជាអ្នកដែលករុណា អាណិតអាសូរបំផុតចំពោះពួកគេ
وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنْفُسُهُمْ وَظَنُّوا أَنْ لَا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
ហើយលោកបានត្រាប្រណីទៅលើអ្នកទាំងបី ដែលបានគេចពីសមរភូមិ រហូត ដល់ដីដែលធ្លាប់តែទូលំទូលាយនោះ ក៏ត្រូវប្រែក្លាយទៅជាចង្អៀតសម្រាប់ពួក គេទៅវិញ ហើយខ្លួនប្រាណពួកគេក៏ត្រូវអួលណែន ព្រមទាំងពួកគេបានគិតថា គ្មានទីជ្រកគេចពីអល់ឡោះទេ មានតែវិលទៅកាន់អល់ឡោះ ក្រោយមកលោក បានត្រាប្រណីទៅលើពួកគេ ដើម្បីឱ្យពួកគេកើតវិប្បដិសារី។ អល់ឡោះលោក ពិតជាអ្នកដែលទទួលវិប្បដិសារីបំផុត អាណិអាសូរក្រៃលែង

Choose other languages: