Quran Apps in many lanuages:

Surah At-Tawba Ayahs #120 Translated in Khmer

إِنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۚ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ជាការពិតណាស់ អល់ឡោះកម្មសិទ្ធិរបស់លោក គឺការ គ្រប់គ្រងមេឃ និងដី លោកនឹងប្រោសជីវិត ហើយលោកនឹងយកជីវិតទៅវិញ។ ពួកអ្នកគ្មានអ្នកគាំពារណាមួយ ហើយក៏គ្មានអ្នកជួយណាមួយឱ្យ ក្រៅអំពី អល់ឡោះ
لَقَدْ تَابَ اللَّهُ عَلَى النَّبِيِّ وَالْمُهَاجِرِينَ وَالْأَنْصَارِ الَّذِينَ اتَّبَعُوهُ فِي سَاعَةِ الْعُسْرَةِ مِنْ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُ بِهِمْ رَءُوفٌ رَحِيمٌ
ប្រាកដណាស់ អល់ឡោះបានត្រាប្រណីទៅលើណាពី និងពួក ភៀសខ្លួន និងពួកជួយឧបត្ថម្ភ ដែលពួកគេទាំងនោះ បានប្រតិបត្តិតាមណាពីនៅ ក្នុងកាលៈទេសៈមួយដ៏លំបាក បន្ទាប់ពីទឹកចិត្តរបស់ក្រុមមួយក្នុងចំណោមពួកគេ ទាំងនោះហៀបតែនឹងងាករេ។ ក្រោយមក លោកបានត្រាប្រណីទៅលើពួកគេ។ ពីព្រោះលោកពិតជាអ្នកដែលករុណា អាណិតអាសូរបំផុតចំពោះពួកគេ
وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنْفُسُهُمْ وَظَنُّوا أَنْ لَا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
ហើយលោកបានត្រាប្រណីទៅលើអ្នកទាំងបី ដែលបានគេចពីសមរភូមិ រហូត ដល់ដីដែលធ្លាប់តែទូលំទូលាយនោះ ក៏ត្រូវប្រែក្លាយទៅជាចង្អៀតសម្រាប់ពួក គេទៅវិញ ហើយខ្លួនប្រាណពួកគេក៏ត្រូវអួលណែន ព្រមទាំងពួកគេបានគិតថា គ្មានទីជ្រកគេចពីអល់ឡោះទេ មានតែវិលទៅកាន់អល់ឡោះ ក្រោយមកលោក បានត្រាប្រណីទៅលើពួកគេ ដើម្បីឱ្យពួកគេកើតវិប្បដិសារី។ អល់ឡោះលោក ពិតជាអ្នកដែលទទួលវិប្បដិសារីបំផុត អាណិអាសូរក្រៃលែង
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَكُونُوا مَعَ الصَّادِقِينَ
ឱពួកដែល មានជំនឿ! ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកស្ថិតនៅរួម ជាមួយពួកទៀងត្រង់
مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُمْ مِنَ الْأَعْرَابِ أَنْ يَتَخَلَّفُوا عَنْ رَسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنْفُسِهِمْ عَنْ نَفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَيْلًا إِلَّا كُتِبَ لَهُمْ بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ពួកអ្នកក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទដែលនៅ ជុំវិញពួកក្រុងម៉ាឌីណះ គ្មានសិទ្ធិនឹងគេចនៅពីក្រោយរ៉សូលរបស់អល់ឡោះបាន ទេ ហើយពួកគេក៏មិនស្រលាញ់ខ្លួនពួកគេផ្ទាល់ជាងរូបរ៉សូលផងដែរ។ ទាំងនេះ បណ្តាលមកពីពួកគេទាំងនោះនៅរាល់ដង ដែលមានការស្រេកឃ្លាន មានការ ហត់នឿយ និងមានការអត់ឃ្លាន ប៉ះពាល់ដល់ពួកគេក្នុងផ្លូវរបស់អល់ឡោះ និង រាល់ដងដែលពួកគេជាន់នៅទីណាមួយ នឹងដុតកំហឹងដល់ពួកដែលអជំនឿ និង រាល់ដងដែលពួកគេរងគ្រោះពីសត្រូវ នូវគ្រោះថ្នាក់ណាមួយ សុទ្ធតែត្រូវបានគេ?ចារទុកសំរាប់ពួកគេ នូវអំពើកុសលមួយ ដោយសារតែករណីទាំងនោះ។ អល់ឡោះ ពិតជានឹងមិនបំបាត់ឡើយ ចំពោះរង្វាន់របស់ពួកដែលគុណធម៌

Choose other languages: