Quran Apps in many lanuages:

Surah At-Tawba Ayahs #115 Translated in Khmer

إِنَّ اللَّهَ اشْتَرَىٰ مِنَ الْمُؤْمِنِينَ أَنْفُسَهُمْ وَأَمْوَالَهُمْ بِأَنَّ لَهُمُ الْجَنَّةَ ۚ يُقَاتِلُونَ فِي سَبِيلِ اللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّا فِي التَّوْرَاةِ وَالْإِنْجِيلِ وَالْقُرْآنِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِ مِنَ اللَّهِ ۚ فَاسْتَبْشِرُوا بِبَيْعِكُمُ الَّذِي بَايَعْتُمْ بِهِ ۚ وَذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ការពិតអល់ឡោះបានទិញពីអ្នកមានជំនឿ នូវខ្លួនប្រាណពួកគេផ្ទាល់ និងទ្រព្យ ធនពួកគេ ដោយស្ថានសួគ៌ ដែលពិតជាត្រូវបានទៅពួកគេ។ ពួកគេកំពុងប្រយុទ្ធ ក្នុងផ្លូវរបស់អល់ឡោះ ពេលនោះពួកគេធ្វើពិឃាត និងត្រូវបានគេពិឃាត។ គឺ ជាការសន្យាមួយលើលោក ប្រកបដោយភាពពិតប្រាកដក្នុងតាវរ៉ាត អិនជីល និងគួរអាន តើជនណាម្នាក់ដែលបានបំពេញការសន្យារបស់លោក ជាងអល់ឡោះ ទៅទៀត ? ដូចនេះ ចូរពួកអ្នករីករាយចុះនឹងការលក់ដូររបស់ពួកអ្នក ដែលពួក អ្នកបានលក់ដូរនោះ ហើយទាំងនេះ វាគឺជាការជោគជ័យមួយដ៏ធំសម្បើម
التَّائِبُونَ الْعَابِدُونَ الْحَامِدُونَ السَّائِحُونَ الرَّاكِعُونَ السَّاجِدُونَ الْآمِرُونَ بِالْمَعْرُوفِ وَالنَّاهُونَ عَنِ الْمُنْكَرِ وَالْحَافِظُونَ لِحُدُودِ اللَّهِ ۗ وَبَشِّرِ الْمُؤْمِنِينَ
ពួកទទួលកំហុស ពួកប្រណិប័តន៍ ពួកសរសើរស្ញប់ស្ញែង ពួកត្រាច់ចរសាសនា ឬពួកសោម ពួកដែលរូកុ ពួកដែលសូជោត ពួកដែលបង្គាប់ឱ្យសាងអំពើល្អ ពួក ដែលហាមឃាត់ពីអំពើអាក្រក់ ហើយនិងពួកដែលរក្សាបញ្ញត្តិៗរបស់អល់ឡោះ ចូរពួកអ្នកជូនក្តីរីករាយទៅចំពោះពួកដែលមានជំនឿ
مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ وَلَوْ كَانُوا أُولِي قُرْبَىٰ مِنْ بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَابُ الْجَحِيمِ
ណាពី ព្រមទាំង ពួកដែលមានជំនឿ គ្មានសិទ្ធិនឹងសុំអភ័យទោសឱ្យដល់ពួកដែលបានធ្វើស៊ីរិកទេ ទោះបីពួកគេទាំងនោះ ជាញាតិមិត្តជិតស្និទ្ធក៏ដោយ បន្ទាប់ពីបានលេចជាក់ ច្បាស់ចំពោះពួកគេថា ពួកគេពិតជាពួកនរកឆាបឆេះ
وَمَا كَانَ اسْتِغْفَارُ إِبْرَاهِيمَ لِأَبِيهِ إِلَّا عَنْ مَوْعِدَةٍ وَعَدَهَا إِيَّاهُ فَلَمَّا تَبَيَّنَ لَهُ أَنَّهُ عَدُوٌّ لِلَّهِ تَبَرَّأَ مِنْهُ ۚ إِنَّ إِبْرَاهِيمَ لَأَوَّاهٌ حَلِيمٌ
ការសុំអភ័យទោស របស់អ៊ីព្រហ៊ីមឱ្យទៅបិតារបស់គាត់ ក៏ឥតមានដែរ ប្រសិនបើគ្មានមូលហេតុមក ពីការសន្យាមួយ ដែលគាត់បានសន្យារួចទៅកាន់បិតារបស់គាត់។ ក្រោយមក នៅខណៈដែលបានលេចជាក់ច្បាស់ចំពោះគាត់ថា បិតារបស់គាត់ ពិតជាសត្រូវ ចំពោះអល់ឡោះ គាត់ក៏បានបដិសេធពីការសន្យានោះវិញ។ អ៊ីព្រហ៊ីម ពិតជា ពោរពេញទៅដោយការទន់ភ្លន់ និងអត់អោនបំផុត
وَمَا كَانَ اللَّهُ لِيُضِلَّ قَوْمًا بَعْدَ إِذْ هَدَاهُمْ حَتَّىٰ يُبَيِّنَ لَهُمْ مَا يَتَّقُونَ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
ហើយអល់ឡោះ លោកនឹងមិនបំភាន់វង្វេងក្រុមមនុស្សណាមួយទេ បន្ទាប់ពីឱកាសដែលលោក បានធ្វើមគ្គុទ្ទេសន៍ពួកគេហើយនោះ ទាល់តែលោកបកស្រាយយ៉ាងច្បាស់ទៅ កាន់ពួកគេនូវអ្វីដែលពួកគេត្រូវកោតខ្លាច។ អល់ឡោះពិតជាអ្នកដែលដឹងបំផុត នូវគ្រប់វត្ថុទាំងអស់

Choose other languages: