Quran Apps in many lanuages:

Surah Ar-Rum Ayahs #46 Translated in Khmer

قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلُ ۚ كَانَ أَكْثَرُهُمْ مُشْرِكِينَ
??? ចូរថាចុះ ចូរពួក?អ្នកធ្វើដំណើរនៅលើផែនដី រួចមក ចូរពួកអ្នកពិនិត្យមើល តើជាយ៉ាងណា ដែរទីបញ្ចប់របស់ពួកសម័យមុននោះ? ភាគច្រើនពួកគេជាពួកស៊ីរិក
فَأَقِمْ وَجْهَكَ لِلدِّينِ الْقَيِّمِ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ ۖ يَوْمَئِذٍ يَصَّدَّعُونَ
ដូច្នេះ ចូរអ្នក តម្រង់មុខអ្នកចំពោះសាសនាដ៏ត្រឹមត្រូវ មុននឹងមកដល់ពីអល់ឡោះនូវថ្ងៃមួយ ដែលពុំអាច ច្រានវាចេញបាន នាថ្ងៃនោះពួកគេនឹងបែកខ្ញែកគ្នា
مَنْ كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَمَنْ عَمِلَ صَالِحًا فَلِأَنْفُسِهِمْ يَمْهَدُونَ
ជនណាអជំនឿ គឺជននោះត្រូវរងការ អជំនឿរបស់គេ ហើយរីឯជនណាដែលបានសាងកុសល គឺពួកគេរៀបចំសម្រាប់ខ្លួនពួកគេ ផ្ទាល់
لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْ فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ
ដើម្បីលោកនឹងទូទាត់ពីការុណភាពរបស់លោកដល់ពួកដែលបានជឿ និងបានសាង កុសលទាំងឡាយ លោកពិតជាមិនស្រឡាញ់ពួកដែលអជំនឿឡើយ
وَمِنْ آيَاتِهِ أَنْ يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُمْ مِنْ رَحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយក្នុងចំណោម ភស្តុតាងៗរបស់លោក គឺករណីដែលលោកបានបញ្ជូនវាយោទាំងឡាយ ដើម្បីប្រាប់ដំណឹង រីករាយទាំងឡាយ និងដើម្បីលោកនឹងផ្តល់រសជាតិទៅពួកអ្នកពីក្តីអាណិតអាសូររបស់លោក ព្រមទាំងដើម្បីនាវានឹងធ្វើដំណើរតាមកិច្ចបញ្ជារបស់លោក និងដើម្បីឱ្យពួកអ្នកស្វែងរកពី ការុណភាពរបស់លោក ហើយដើម្បីពួកអ្នកសំដែងឧបការគុណ

Choose other languages: