Quran Apps in many lanuages:

Surah Ar-Rum Ayahs #49 Translated in Khmer

لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْ فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ
ដើម្បីលោកនឹងទូទាត់ពីការុណភាពរបស់លោកដល់ពួកដែលបានជឿ និងបានសាង កុសលទាំងឡាយ លោកពិតជាមិនស្រឡាញ់ពួកដែលអជំនឿឡើយ
وَمِنْ آيَاتِهِ أَنْ يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُمْ مِنْ رَحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយក្នុងចំណោម ភស្តុតាងៗរបស់លោក គឺករណីដែលលោកបានបញ្ជូនវាយោទាំងឡាយ ដើម្បីប្រាប់ដំណឹង រីករាយទាំងឡាយ និងដើម្បីលោកនឹងផ្តល់រសជាតិទៅពួកអ្នកពីក្តីអាណិតអាសូររបស់លោក ព្រមទាំងដើម្បីនាវានឹងធ្វើដំណើរតាមកិច្ចបញ្ជារបស់លោក និងដើម្បីឱ្យពួកអ្នកស្វែងរកពី ការុណភាពរបស់លោក ហើយដើម្បីពួកអ្នកសំដែងឧបការគុណ
وَلَقَدْ أَرْسَلْنَا مِنْ قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَانْتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ
ហើយយើងពិតជាបានបញ្ជូន នាកាលសម័យមុនអ្នកនូវរ៉សូលៗ ឆ្ពោះទៅកាន់ក្រុមមនុស្សរបស់ពួកគេ។ រួចមក រ៉សូលៗ ទាំងនោះ បាននាំទៅដល់ពួកគេនូវភស្តុតាងៗ ក្រោយមកយើងបានដាក់ទណ្ឌកម?ពួកដែល បានប្រព្រឹត្តឧក្រិដ្ឋកម្ម។ ហើយការជួយគាំពារពួកដែលជឿ ជាភារកិច្ចមួយលើយើង
اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ
អល់ឡោះដែលបញ្ជូនវាយោទាំងឡាយ រួចមកវាយោទាំងនោះនឹងផាត់ពពក រួចអល់ឡោះ នឹងលាតសន្ធឹងពពកនោះនៅឯមេឃតាមតែលោកប្រាថ្នា ហើយលោកនឹងចាត់ពពកនោះ ជាដុំៗ រួចអ្នកនឹងឃើញភ្លៀងនឹងចេញពីចន្លោះពពកៗនោះ។ រួចមក ខណៈដែលលោកបាន នាំភ្លៀងនោះទៅប៉ះត្រូវជនណាដែលលោកប្រាថ្នា ក្នុងចំណោមមនុស្សរបស់លោក ពេល នោះ ស្រាប់តែពួកគេសប្បាយរីករាយ
وَإِنْ كَانُوا مِنْ قَبْلِ أَنْ يُنَزَّلَ عَلَيْهِمْ مِنْ قَبْلِهِ لَمُبْلِسِينَ
ហើយជាការពិតណាស់ កាលពីមុនមិនធ្លាប់បាន គេបង្អុរទៅលើពួកគេទេ ពួកគេជាពួកដែលអស់សង្ឃឹមយ៉ាងប្រាកដកាលមុននេះ

Choose other languages: