Quran Apps in many lanuages:

Surah Ar-Rum Ayahs #47 Translated in Khmer

فَأَقِمْ وَجْهَكَ لِلدِّينِ الْقَيِّمِ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ ۖ يَوْمَئِذٍ يَصَّدَّعُونَ
ដូច្នេះ ចូរអ្នក តម្រង់មុខអ្នកចំពោះសាសនាដ៏ត្រឹមត្រូវ មុននឹងមកដល់ពីអល់ឡោះនូវថ្ងៃមួយ ដែលពុំអាច ច្រានវាចេញបាន នាថ្ងៃនោះពួកគេនឹងបែកខ្ញែកគ្នា
مَنْ كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَمَنْ عَمِلَ صَالِحًا فَلِأَنْفُسِهِمْ يَمْهَدُونَ
ជនណាអជំនឿ គឺជននោះត្រូវរងការ អជំនឿរបស់គេ ហើយរីឯជនណាដែលបានសាងកុសល គឺពួកគេរៀបចំសម្រាប់ខ្លួនពួកគេ ផ្ទាល់
لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْ فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ
ដើម្បីលោកនឹងទូទាត់ពីការុណភាពរបស់លោកដល់ពួកដែលបានជឿ និងបានសាង កុសលទាំងឡាយ លោកពិតជាមិនស្រឡាញ់ពួកដែលអជំនឿឡើយ
وَمِنْ آيَاتِهِ أَنْ يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُمْ مِنْ رَحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយក្នុងចំណោម ភស្តុតាងៗរបស់លោក គឺករណីដែលលោកបានបញ្ជូនវាយោទាំងឡាយ ដើម្បីប្រាប់ដំណឹង រីករាយទាំងឡាយ និងដើម្បីលោកនឹងផ្តល់រសជាតិទៅពួកអ្នកពីក្តីអាណិតអាសូររបស់លោក ព្រមទាំងដើម្បីនាវានឹងធ្វើដំណើរតាមកិច្ចបញ្ជារបស់លោក និងដើម្បីឱ្យពួកអ្នកស្វែងរកពី ការុណភាពរបស់លោក ហើយដើម្បីពួកអ្នកសំដែងឧបការគុណ
وَلَقَدْ أَرْسَلْنَا مِنْ قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَانْتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ
ហើយយើងពិតជាបានបញ្ជូន នាកាលសម័យមុនអ្នកនូវរ៉សូលៗ ឆ្ពោះទៅកាន់ក្រុមមនុស្សរបស់ពួកគេ។ រួចមក រ៉សូលៗ ទាំងនោះ បាននាំទៅដល់ពួកគេនូវភស្តុតាងៗ ក្រោយមកយើងបានដាក់ទណ្ឌកម?ពួកដែល បានប្រព្រឹត្តឧក្រិដ្ឋកម្ម។ ហើយការជួយគាំពារពួកដែលជឿ ជាភារកិច្ចមួយលើយើង

Choose other languages: