Quran Apps in many lanuages:

Surah An-Nisa Ayahs #102 Translated in Khmer

إِلَّا الْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ لَا يَسْتَطِيعُونَ حِيلَةً وَلَا يَهْتَدُونَ سَبِيلًا
លើកលែងតែពួកទន់ខ្សោយក្នុងចំណោមពួកបុរស នារី និងកុមារ ដែលពួកគេគ្មានលទ្ធភាពរកមធ្យោបាយណាមួយ ហើយពួកគេក៏មិនដែលស្គាល់ផ្លូវដែរ
فَأُولَٰئِكَ عَسَى اللَّهُ أَنْ يَعْفُوَ عَنْهُمْ ۚ وَكَانَ اللَّهُ عَفُوًّا غَفُورًا
សំរាប់ពួកទាំងអស់នោះសង្ឃឹមថា អល់ឡោះនឹងអត់ឱនឱ្យពួកគេ។ ហើយអល់ឡោះជាអ្នកអត់ឱនប្រោសប្រណីបំផុត
وَمَنْ يُهَاجِرْ فِي سَبِيلِ اللَّهِ يَجِدْ فِي الْأَرْضِ مُرَاغَمًا كَثِيرًا وَسَعَةً ۚ وَمَنْ يَخْرُجْ مِنْ بَيْتِهِ مُهَاجِرًا إِلَى اللَّهِ وَرَسُولِهِ ثُمَّ يُدْرِكْهُ الْمَوْتُ فَقَدْ وَقَعَ أَجْرُهُ عَلَى اللَّهِ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ជនដែលភៀសខ្លួនក្នុងបុព្វហេតុមាគ៌ាអល់ឡោះ នឹងប្រទះនៅ លើដីមានទីកន្លែងភៀសខ្លួន និងអាហារជាច្រើន។ ជនណាដែលចេញពីផ្ទះគេដើម្បី ភៀសខ្លួនទៅកាន់អល់ឡោះ និងទៅកាន់រ៉សូលរបស់លោក ក្រោយមក សេចក្តី ស្លាប់មកដល់ជននោះ រង្វាន់ជននោះពិតជាត្រូវបានកំណត់លើអល់ឡោះ។ ហើយ អល់ឡោះគឺជាអ្នកដែលប្រោសប្រណី មេត្តាករុណាបំផុត
وَإِذَا ضَرَبْتُمْ فِي الْأَرْضِ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَقْصُرُوا مِنَ الصَّلَاةِ إِنْ خِفْتُمْ أَنْ يَفْتِنَكُمُ الَّذِينَ كَفَرُوا ۚ إِنَّ الْكَافِرِينَ كَانُوا لَكُمْ عَدُوًّا مُبِينًا
ហើយកាលណាពួកអ្នកបានធ្វើដំណើរនៅលើដីឺ ពួកអ្នកគ្មានទោសទេករណីនោះដែលពួកអ្នកបំព្រួញសឡាតិ៍ខ្លះ ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចពួកដែលអជំនឿ ប្រព្រឹត្តហិង្សាទៅលើពួកអ្នក។ ការពិតពួកដែលអជំនឿ គឺជាសត្រូវយ៉ាងច្បាស់ចំពោះពួកអ្នក
وَإِذَا كُنْتَ فِيهِمْ فَأَقَمْتَ لَهُمُ الصَّلَاةَ فَلْتَقُمْ طَائِفَةٌ مِنْهُمْ مَعَكَ وَلْيَأْخُذُوا أَسْلِحَتَهُمْ فَإِذَا سَجَدُوا فَلْيَكُونُوا مِنْ وَرَائِكُمْ وَلْتَأْتِ طَائِفَةٌ أُخْرَىٰ لَمْ يُصَلُّوا فَلْيُصَلُّوا مَعَكَ وَلْيَأْخُذُوا حِذْرَهُمْ وَأَسْلِحَتَهُمْ ۗ وَدَّ الَّذِينَ كَفَرُوا لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُمْ مَيْلَةً وَاحِدَةً ۚ وَلَا جُنَاحَ عَلَيْكُمْ إِنْ كَانَ بِكُمْ أَذًى مِنْ مَطَرٍ أَوْ كُنْتُمْ مَرْضَىٰ أَنْ تَضَعُوا أَسْلِحَتَكُمْ ۖ وَخُذُوا حِذْرَكُمْ ۗ إِنَّ اللَّهَ أَعَدَّ لِلْكَافِرِينَ عَذَابًا مُهِينًا
កាលណាអ្នកនៅក្នុងចំណោមពួកគេ រួចអ្នកត្រូវបញ្ឈរសឡាតិ៍នាំមុខពួកគេ ត្រូវមានមួយក្រុមនៃពួកគេឈរជាមួយអ្នក ហើយត្រូវកាន់ជាប់អាវុធពួកគេ កាលណាពួកគេបានស៊ូជោទ ហើយក្រុមនេះ ត្រូវទៅនៅពីក្រោយរបស់ពួកអ្នកហើយក្រុមមួយទៀតដែលមិន ទាន់សឡាតិ៍នោះត្រូវមកសឡាតិ៍ជាមួយអ្នក ដោយពួកគេត្រូវតែប្រកាន់យកការប្រុងប្រយ័ត្ននិងអាវុធរបស់ពួកគេ។ ពួកដែលបាន អជំនឿនឹកមមៃថា បើពួកអ្នកធ្វេសប្រហែសពីអាវុធយុទ្ធភណ្ឌពួកអ្នក ពួកគេនឹងស្ទុះសង្គ្រុបទៅលើពួកអ្នកតែម្តង។ ហើយពួកអ្នកគ្មានទោសទេ បើពួកអ្នកមានភាពមិនស្រួលដោយភ្លៀងឬពួកអ្នក ជាអ្នកមានជំងឺដែលពួកអ្នកដាក់ចុះអាវុធពួកអ្នកហើយពួកអ្នកត្រូវប្រកាន់យកការប្រុងប្រយ័ត្នជានិច្ច។ ការពិតអល់ឡោះបានត្រៀមសម្រាប់ពួកអជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត

Choose other languages: