Quran Apps in many lanuages:

Surah An-Nisa Ayahs #29 Translated in Khmer

وَمَنْ لَمْ يَسْتَطِعْ مِنْكُمْ طَوْلًا أَنْ يَنْكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُمْ ۚ بَعْضُكُمْ مِنْ بَعْضٍ ۚ فَانْكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنْكُمْ ۚ وَأَنْ تَصْبِرُوا خَيْرٌ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ក្នុងចំណោមពួកអ្នក ជនដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេដើម្បីរៀបការជាមួយនារីស្អាតស្អំដែលមានជំនឿ គឺជាមួយទាសីដែលនៅក្នុងកណ្តាប់ដៃពួកអ្នកដែលនាងមានជំនឿ។ អល់ឡោះដឹងណាស់អំពីជំនឿពួកអ្នក។ ពួកអ្នកមានកំណើតពីគ្នាទៅវិញទៅមក។ ដូច្នេះចូរពួកអ្នករៀបការជាមួយពួកនាងដោយការយល់ព្រមពីគ្រួសារពួកនាង ហើយចូរពួកអ្នកប្រគល់ជូនពួកនាង នូវខាន់ស្លាពួកនាងដោយសមរម្យ ជានារីស្អាតស្អំពុំមែនជានារីផិតក្បត់ទេ ហើយក៏ពុំមែនជានារីដែលទទួលយកគេធ្វើជាសាហាយស្មន់ដែរ។ បើនារីខ្ញុំគេត្រូវបានរៀបការហើយ បន្ទាប់មកនាងបានប្រព្រឹត្តអំពើផិតក្បត់នាងត្រូវពាក់កណ្តាលនៃទណ្ឌកម្មលើនារីដែលមានប្តីរួច (មិនមែនជាទាសី)។ រឿងនេះគឺសម្រាប់ជនណាដែលខ្លាចបាបក្នុងចំណោមពួកអ្នក។ ករណីពួកអ្នកអត់ធ្មត់ គឺល្អសម្រាប់ពួកអ្នក។ ហើយអល់ឡោះជាអ្នកប្រោសប្រណីមេត្តាករុណាបំផុត
يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِنْ قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
អល់ឡោះមានបំណងបំភ្លឺជូនពួកអ្នក លោកបង្ហាញផ្លូវជួនពួកអ្នក នូវរបៀបរបបមនុស្សសម័យមុន លោកទទួលយកការសោកស្តាយអំពីពួកអ្នក។ អល់ឡោះគឺជាអ្នកដឹងបំផុតជាអ្នកមហាគតិបណ្ឌិត
وَاللَّهُ يُرِيدُ أَنْ يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَنْ تَمِيلُوا مَيْلًا عَظِيمًا
អល់ឡោះលោកមានបំណងនឹងទទួលយកនូវការសោកស្តាយពួកអ្នក។ រីឯពួកដែលធ្វើតាមតណ្ហា មានបំណងចង់ឱ្យពួកអ្នកល្អៀងនូវការលំអៀងមួយដ៏សែនធំ
يُرِيدُ اللَّهُ أَنْ يُخَفِّفَ عَنْكُمْ ۚ وَخُلِقَ الْإِنْسَانُ ضَعِيفًا
អល់ឡោះមានបំណងនឹងសម្រាលអំពីពួកអ្នក ពីព្រោះមនុស្សត្រូវបានបង្កើតមកជាអ្នកទន់ខ្សោយបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَنْ تَرَاضٍ مِنْكُمْ ۚ وَلَا تَقْتُلُوا أَنْفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំទទួលទានទ្រព្យសម្បត្តិគ្នីគ្នាក្នុងចំណោមពួកអ្នកដោយអំពើខុសឆ្គង លើកលែងតែជាការជួញដូរតាមការព្រមព្រៀងគ្នា ក្នុងចំណោមពួកអ្នក។ ចូរពួកអ្នកកុំធ្វើឃាតខ្លួនឯង។ ការពិតអល់ឡោះជាអ្នកមេត្តាករុណាបំផុតចំពោះពួកអ្នក

Choose other languages: