Quran Apps in many lanuages:

Surah An-Nahl Ayahs #40 Translated in Khmer

وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ជាការពិតណាស់ នៅក្នុងសហគមន៍នីមួយៗ យើងបានតែងតាំងរ៉សូលម្នាក់ ចូរពួកអ្នក គោរពប្រណិប័តន៍អល់ឡោះ និងចូរពួកអ្នកឃ្លាតពីអំពើផ្គើនបំពានទាំងឡាយ រួចមកក្នុង ចំណោមពួកគេ មានអ្នកដែលអល់ឡោះបានមគ្គុទ្ទេស ហើយចំណោមពួកគេ មានអ្នក ដែលបានត្រូវសំរេចទៅលើពួកគេ ដោយសេចក្តីវង្វេង។ ដូច្នេះ ចូរពួកអ្នកធ្វើដំណើរ នៅឯភពផែនដី រួចមក ចូរពួកអ្នកពិនិត្យមើល តើទីបញ្ចប់របស់ពួកបដិសេធនឹងបាន ក្លាយទៅជាយ៉ាងដូចម្តេចដែរ?
إِنْ تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ
ទោះបីអ្នកលោភចង់បានលើការមគ្គុទ្ទេសន៍ពួកគេ ក៏ដោយ ក៏អល់ឡោះប្រាកដជានឹងមិនមគ្គុទ្ទេសឡើយ ចំពោះជនដែលលោកបានបន្សាត់ វង្វេង។ ហើយពួកគេក៏គ្មានដែរនៃពួកអ្នកដែលជួយគាំទ្រ
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَنْ يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ហើយពួកគេបានស្បថស្បែ នឹងអល់ឡោះ នូវការស្បថស្បែមួយរបស់ពួកគេយ៉ាងខ្លាំងថា អ្នកដែលស្លាប់ អល់ឡោះ នឹងមិនប្រោសឡើងវិញឡើយ។ ផ្ទុយទៅវិញ នៅលើការងារនេះ ជាការសន្យាមួយដែល សច្ចៈ ក៏ប៉ុន្តែភាគច្រើននៃមនុស្សនៅតែមិនដឹង
لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ
ដើម្បីលោកនឹងបញ្ជាក់ច្បាស់ទៅ លើពួកគេ នូវអ្វីដែលពួកគេខ្វែងយោបល់គ្នានោះ និងដើម្បីពួកដែលអជំនឿនឹងដឹងថា ពួកគេពិតជាពួកដែលភូតកុហក
إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ
សំដីរបស់យើងចំពោះវត្ថុណាមួយ កាលណាយើង មានបំណងប្រាថ្នា យើងគ្រាន់តែនិយាយទៅកាន់វត្ថុនោះថា ចូរអ្នកកើតមាន! វត្ថុនោះ នឹងកើតមានភ្លាម

Choose other languages: