Quran Apps in many lanuages:

Surah Al-Maeda Ayahs #63 Translated in Khmer

قُلْ يَا أَهْلَ الْكِتَابِ هَلْ تَنْقِمُونَ مِنَّا إِلَّا أَنْ آمَنَّا بِاللَّهِ وَمَا أُنْزِلَ إِلَيْنَا وَمَا أُنْزِلَ مِنْ قَبْلُ وَأَنَّ أَكْثَرَكُمْ فَاسِقُونَ
ចូរថាទៅ ឱក្រុមអះលីគីតាប! ពួកអ្នកមិនបៀតបៀនយើងទេ ប្រសិនបើពួកយើងមិន បានជឿនឹងអល់ឡោះ មិនជឿនឹងអ្វីដែលគេបានបញ្ចុះមក ពួកយើងមិនជឿនឹងអ្វីដែល គេបានបញ្ចុះកាលពីមុន ហើយពួកអ្នកភាគច្រើនជាមនុស្សដែលខិលខូច
قُلْ هَلْ أُنَبِّئُكُمْ بِشَرٍّ مِنْ ذَٰلِكَ مَثُوبَةً عِنْدَ اللَّهِ ۚ مَنْ لَعَنَهُ اللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ الْقِرَدَةَ وَالْخَنَازِيرَ وَعَبَدَ الطَّاغُوتَ ۚ أُولَٰئِكَ شَرٌّ مَكَانًا وَأَضَلُّ عَنْ سَوَاءِ السَّبِيلِ
ចូរថា ទៅតើយើងនឹងប្រាប់ពួកអ្នកឬ ស្តីពីការអាក្រក់ជាងនោះទៅទៀត ខាងការទូទាត់នៅ ឯអល់ឡោះ គឺជនដែលអល់ឡោះបានផ្តន្ទា និងខឹង និងបានធ្វើឱ្យពួកគេខ្លះក្លាយជាសត្វ ស្វា សត្វជ្រូក និងជាជនគោរពគារវរូប។ ពួកទាំងនោះ គឺអាក្រក់ខាងទីកន្លែង និងវង្វេង ឆ្ងាយពីផ្លូវត្រូវ
وَإِذَا جَاءُوكُمْ قَالُوا آمَنَّا وَقَدْ دَخَلُوا بِالْكُفْرِ وَهُمْ قَدْ خَرَجُوا بِهِ ۚ وَاللَّهُ أَعْلَمُ بِمَا كَانُوا يَكْتُمُونَ
ហើយកាលណាពួកគេបានមកដល់ពួកអ្នក ពួកគេថា ពួកយើងបាន ជឿហើយ ការពិតពួកគេបានចូលមកដោយការអជំនឿ ហើយពួកគេបានចេញទៅ ក៏ដោយការអជំនឿដែរ។ ហើយអល់ឡោះដឹងណាស់ពីអ្វីដែលពួកគេធ្លាប់លាក់បាំង
وَتَرَىٰ كَثِيرًا مِنْهُمْ يُسَارِعُونَ فِي الْإِثْمِ وَالْعُدْوَانِ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَعْمَلُونَ
អ្នកឃើញភាគច្រើននៃពួកគេរួសរាន់បំផុតទៅក្នុងបាបកម្ម ការបំពារបំពាន និងការស៊ី របស់ពួកគេនូវប្រការហាមឃាត់។ ការពិតអាក្រក់ណាស់អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
لَوْلَا يَنْهَاهُمُ الرَّبَّانِيُّونَ وَالْأَحْبَارُ عَنْ قَوْلِهِمُ الْإِثْمَ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَصْنَعُونَ
ហេតុអ្វីមេសាសនា និងពួកអ្នកប្រាជ្ញមិនហាមប្រាមពួកគេពីពាក្យសំដីពួកគេ នូវ ពាក្យបាបកម្ម និងពីការស៊ីរបស់ពួកគេ នូវប្រការហាមឃាត់? ការពិតអាក្រក់ណាស់អ្វី ដែលពួកគេធ្លាប់បានសាងនោះ

Choose other languages: