Surah Al-Maeda Ayahs #44 Translated in Khmer
أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ يُعَذِّبُ مَنْ يَشَاءُ وَيَغْفِرُ لِمَنْ يَشَاءُ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
តើអ្នកមិនដឹងទេឬថា អល់ឡោះលោកពិតជាមានអំណាចឯមេឃនិងដី។ លោកនឹងធ្វើទោស អ្នកដែលលោកប្រាថ្នា ហើយលោកនឹងប្រោសប្រណីឱ្យជនដែលលោកប្រាថ្នា។ ហើយអល់ឡោះជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
يَا أَيُّهَا الرَّسُولُ لَا يَحْزُنْكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ مِنَ الَّذِينَ قَالُوا آمَنَّا بِأَفْوَاهِهِمْ وَلَمْ تُؤْمِنْ قُلُوبُهُمْ ۛ وَمِنَ الَّذِينَ هَادُوا ۛ سَمَّاعُونَ لِلْكَذِبِ سَمَّاعُونَ لِقَوْمٍ آخَرِينَ لَمْ يَأْتُوكَ ۖ يُحَرِّفُونَ الْكَلِمَ مِنْ بَعْدِ مَوَاضِعِهِ ۖ يَقُولُونَ إِنْ أُوتِيتُمْ هَٰذَا فَخُذُوهُ وَإِنْ لَمْ تُؤْتَوْهُ فَاحْذَرُوا ۚ وَمَنْ يُرِدِ اللَّهُ فِتْنَتَهُ فَلَنْ تَمْلِكَ لَهُ مِنَ اللَّهِ شَيْئًا ۚ أُولَٰئِكَ الَّذِينَ لَمْ يُرِدِ اللَّهُ أَنْ يُطَهِّرَ قُلُوبَهُمْ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ ۖ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ឱ រ៉សូល! ចូរកុំឱ្យសោកទុក្ខដល់អ្នក ដោយពួកដែលបានប្រជែងគ្នាយ៉ាង លឿនទៅកាន់ក្នុងការបាត់បង់ជំនឿពីក្នុងចំណោមពួកដែលបាននិយាយ ដោយបបូរមាត់ពួកគេថា យើងបានជឿហើយ តែចិត្តរបស់ពួកគេមិនទាន់ ជឿទេ និងពីក្នុងចំណោមពួកយ៉ាហ៊ូទ ដែលចូលចិត្តស្តាប់បំផុតចំពោះ ការភូតកុហក ចូលចិត្តស្តាប់បំផុតចំពោះក្រុមមនុស្សផ្សេងទៀតដែលពុំ ដែលមកដល់អ្នកសោះ។ ពួកគេបានបំប្លែងពាក្យសំដីទាំងឡាយចេញពី កន្លែងដើម។ ពួកគេថា បើរឿងនេះគេបានផ្តល់ឱ្យពួកអ្នក ចូរពួកអ្នក យកវាទៅ តែបើគេមិនទាន់ផ្តល់ឱ្យពួកអ្នកទេ ចូរពួកអ្នកប្រយ័ត្នខ្លួន! ជនណាដែលអល់ឡោះប្រាថ្នាសាកល្បងគេ អ្នកមិនអាចនឹងការពារគេ ពីអល់ឡោះបានសោះឡើយ។ ពួកទាំងនោះ គឺជាពួកដែលអល់ឡោះ គ?នាប្រាថ្នានឹងជម្រះសម្អាតចិត្តរបស់ពួកគេទេ។ ពួកគេនៅឯលោកិយ គឺអាប់យស ហើយពួកគេនៅឯបរលោក គឺទណ្ឌកម្មដ៏ធំក្រៃលែង
سَمَّاعُونَ لِلْكَذِبِ أَكَّالُونَ لِلسُّحْتِ ۚ فَإِنْ جَاءُوكَ فَاحْكُمْ بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ ۖ وَإِنْ تُعْرِضْ عَنْهُمْ فَلَنْ يَضُرُّوكَ شَيْئًا ۖ وَإِنْ حَكَمْتَ فَاحْكُمْ بَيْنَهُمْ بِالْقِسْطِ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ជាពួកដែលចូលចិត្តស្តាប់បំផុតចំពោះការភូតកុហក ជាពួកអ្នកដែល ល្មោភស៊ីបំផុត ចំពោះប្រការខុសច្បាប់។ ហេតុនេះ បើសិនពួកគេបាន មកដល់អ្នក អ្នកត្រូវវិនិច្ឆ័យរវាងពួកគេ ឬអ្នកត្រូវងាកចេញពីពួកគេ។ បើអ្នកងាកចេញពីពួកគេ ក៍ពួកគេមិនអាចរំខានអ្វីដល់អ្នកដែរ។ តែបើ អ្នកបានវិនិច្ឆ័យ អ្នកត្រូវវិនិច្ឆ័យរវាងពួកគេដោយយុត្តិធម៌។ ការពិត អល់ឡោះស្រឡាញ់ពួកយុត្តិធម៌
وَكَيْفَ يُحَكِّمُونَكَ وَعِنْدَهُمُ التَّوْرَاةُ فِيهَا حُكْمُ اللَّهِ ثُمَّ يَتَوَلَّوْنَ مِنْ بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
តើធ្វើម្តេចទៅពួកគេនឹងសុំការ វិនិច្ឆ័យពីអ្នក? បើនៅឯពួកគេមានតាវរ៉ត ហើយក្នុងនោះក៏មានការ វិនិច្ឆ័យរបស់អល់ឡោះដែរ តែក្រោយមកក៏ត្រូវពួកគេបែរគេចចេញ បន្ទាប់ពីនោះដែរ។ ការពិតពួកគេទាំងនោះពុំមែនជាពួកមានជំនឿទេ
إِنَّا أَنْزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِنْ كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ
ការពិតយើងបានបញ្ចុះតាវរ៉ត ក្នុងនោះមានមគ្គុទ្ទេសន៍ និងពន្លឺ រស្មី។ ពួកណាពីៗ ពួកដែលបានប្រគល់ខ្លួនគោរព ពួកអ្នកចេះដឹង និងពួក មេសាសនា បានវិនិច្ឆ័យចំពោះពួកយ៉ាហ៊ូទតាមគម្ពីរនោះ ដោយហេតុថា ពួកគេត្រូវបានគេប្រគល់ឱ្យថែរក្សាគម្ពីរអល់ឡោះ ហើយពួកគេជា សាក្សីលើគម្ពីរនោះ។ ហេតុនេះ ពួកអ្នកមិនត្រូវខ្លាចមនុស្សទេ ពួកអ្នក ត្រូវកោតខ្លាចយើង។ ហើយពួកអ្នកមិនត្រូវលក់អាយ៉ាត់របស់យើង ដោយតំលៃដ៏តិចតួចបំផុតនោះទេ។ ជនណាដែលមិនវិនិច្ឆ័យតាមអ្វី ដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះ ជាពួកដែលបាត់បង់ជំនឿ
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
