Quran Apps in many lanuages:

Surah Al-Maeda Ayahs #30 Translated in Khmer

قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيْهِمْ ۛ أَرْبَعِينَ سَنَةً ۛ يَتِيهُونَ فِي الْأَرْضِ ۚ فَلَا تَأْسَ عَلَى الْقَوْمِ الْفَاسِقِينَ
លោកថា ទីនោះពិតជាត្រូវបានហាមលើពួកគេសែសិបឆ្នាំ។ ពួកគេនឹងត្រាច់រង្គាត់នៅលើដី។ ហេតុនេះ ចូរអ្នកកុំខ្វល់ខ្វាយចំពោះក្រុមមនុស្សរឹងរូស
وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ
ចូរអ្នកអានទៅលើពួកគេនូវរឿងពិតស្តី ពីបុត្រាពីរនាក់របស់អាដាម ក្នុងពេលដែលគេទាំងពីរបានធ្វើគួរញ្ហន។ រួចគេទទួលយកពីម្នាក់នៃពួកគេទាំងពីរ ហើយគេមិនបានទទួលយកពីម្នាក់ទៀត រួចគេថា យើងពិតជានឹងសម្លាប់អ្នក។ គេថាការពិតអល់ឡោះនឹងទទួលយកពីអ្នកណាដែលគោរពកោតខ្លាចប៉ុណ្ណោះ
لَئِنْ بَسَطْتَ إِلَيَّ يَدَكَ لِتَقْتُلَنِي مَا أَنَا بِبَاسِطٍ يَدِيَ إِلَيْكَ لِأَقْتُلَكَ ۖ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
បើសិនអ្នកលូកដៃអ្នកមកខ្ញុំ ដើម្បីអ្នកនឹងសម្លាប់ខ្ញុំ ក៏ខ្ញុំពុំមែនជាអ្នកលូកដៃរបស់ខ្ញុំទៅអ្នក ដើម្បីខ្ញុំនឹងសម្លាប់អ្នកវិញដែរ។ ខ្ញុំពិតជាកោតខ្លាចអល់ឡោះ ដែលជាម្ចាស់លោកទាំងមូល
إِنِّي أُرِيدُ أَنْ تَبُوءَ بِإِثْمِي وَإِثْمِكَ فَتَكُونَ مِنْ أَصْحَابِ النَّارِ ۚ وَذَٰلِكَ جَزَاءُ الظَّالِمِينَ
ពិតប្រាកដខ្ញុំចង់ឱ្យអ្នកវិលត្រឡប់ទៅវិញដោយនាំបាបកម្ម(សម្លាប់)ខ្ញុំ និងបាបកម្មរបស់អ្នកផ្ទាល់ ពេលនោះអ្នកនឹងក្លាយទៅក្នុងចំណោមពួកនរក។ នេះហើយជាការទូទាត់របស់ពួកដែលបំពាន
فَطَوَّعَتْ لَهُ نَفْسُهُ قَتْلَ أَخِيهِ فَقَتَلَهُ فَأَصْبَحَ مِنَ الْخَاسِرِينَ
អារម្មណ៍អាក្រក់ក៏បានញុះញង់ម្នាក់ទៀតឱ្យសម្លាប់ប្អូនរបស់ខ្លួនគេក៏បានសម្លាប់ទៅ ហើយគេក៏បានក្លាយទៅជាអ្នកក្នុងចំណោមពួកខាតបង់

Choose other languages: