Quran Apps in many lanuages:

Surah Al-Isra Ayahs #69 Translated in Khmer

إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ ۚ وَكَفَىٰ بِرَبِّكَ وَكِيلًا
ការពិតពួកដែល គោរពយើង អ្នកគ្មានសិទ្ធិអំណាចទៅលើពួកគេទេ។ វាគ្រប់គ្រាន់ណាស់ម្ចាស់របស់អ្នក ជា អ្នកដែលគាំពារ
رَبُّكُمُ الَّذِي يُزْجِي لَكُمُ الْفُلْكَ فِي الْبَحْرِ لِتَبْتَغُوا مِنْ فَضْلِهِ ۚ إِنَّهُ كَانَ بِكُمْ رَحِيمًا
ម្ចាស់ពួកអ្នក ដែលរុញច្រាននាវាក្នុងសមុទ្រឱ្យពួកអ្នក ដើម្បីពួកអ្នកស្វែង រកការុណភាពរបស់លោក។ លោកពិតជាអ្នកដែលអាណិតអាសូរចំពោះពួកអ្នកបំផុត
وَإِذَا مَسَّكُمُ الضُّرُّ فِي الْبَحْرِ ضَلَّ مَنْ تَدْعُونَ إِلَّا إِيَّاهُ ۖ فَلَمَّا نَجَّاكُمْ إِلَى الْبَرِّ أَعْرَضْتُمْ ۚ وَكَانَ الْإِنْسَانُ كَفُورًا
ហើយកាលណាបានប៉ះទង្គិចពួកអ្នកដោយគ្រោះនៅសមុទ្រ ពេលនោះបានបាត់បង់អស់ហើយ ជនដែលពួកអ្នកបួងសួង លើកលែងតែចំពោះលោកប៉ុណ្ណោះ។ ក្រោយមក នៅពេលដែល លោកបានសង្គ្រោះពួកអ្នកទៅកាន់ដីគោក ពួកអ្នកបែរជាបានងាកចេញ។ មនុស្សគឺជាអ្នករមិល គុណ
أَفَأَمِنْتُمْ أَنْ يَخْسِفَ بِكُمْ جَانِبَ الْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًا ثُمَّ لَا تَجِدُوا لَكُمْ وَكِيلًا
ដូចនេះ តើពួកអ្នកបានសុខសាន្តពីករណីដែលលោកនឹងពន្លិចពួកអ្នកទៅកាន់ផ្នែកមួយ នៃផែនដីឬ? ឬពីករណីដែលលោកនឹងបញ្ជូនព្យុះសង្ឃរាមួយទៅលើពួកអ្នកឬ? ក្រោយមក ពួក អ្នកនឹងមិនប្រទះឃើញ នូវអ្នកគាំពារណាម្នាក់សម្រាប់ពួកអ្នកឡើយ
أَمْ أَمِنْتُمْ أَنْ يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًا مِنَ الرِّيحِ فَيُغْرِقَكُمْ بِمَا كَفَرْتُمْ ۙ ثُمَّ لَا تَجِدُوا لَكُمْ عَلَيْنَا بِهِ تَبِيعًا
ឬមួយពួកអ្នកបានសុខ សាន្តពីករណីដែលលោកនឹងនាំពួកអ្នកទៅកាន់សមុទ្រវិញម្តងទៀតឬ? រួចមក លោកនឹងបញ្ជូន ទៅលើពួកអ្នកនូវខ្យល់ព្យុះកំណាច រួចមក លោកនឹងពន្លង់ពួកអ្នកដោយសារអ្វីដែលពួកអ្នកបាន រមិលគុណ។ ពេលនោះ ពួកអ្នកឥតប្រទះសម្រាប់ពួកអ្នក នូវអ្នកណាម្នាក់ជួយតបតនៅលើយើង នូវរឿងនេះបានទេ

Choose other languages: