Quran Apps in many lanuages:

Surah Al-Hashr Ayahs #14 Translated in Khmer

وَالَّذِينَ جَاءُوا مِنْ بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَحِيمٌ
ហើយពួកដែលបានមកដល់បន្ទាប់ពីពួកគេទាំងនេះ ពួកគេនិយាយថា ឱម្ចាស់របស់ យើង សូមលោកមេត្តាអភ័យទោសឱ្យយើង និងឱ្យពួកបងប្អូនយើងដែលបានជំនឿមុន យើង ហើយសូមលោកមេត្តាកុំដាក់ទៅក្នុងចិត្តរបស់យើង នូវគំនុំមួយចំពោះពួកដែល បានជឿ ឱម្ចាស់របស់យើង! ការពិតលោកជាអ្នកមេត្តាករុណាអាណិតអាសូរបំផុត
أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِنْ قُوتِلْتُمْ لَنَنْصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
តើអ្នកមិនឃើញទេឬ? ចំពោះពួកដែលបានលាក់ពុតនិយាយទៅកាន់បងប្អូនរបស់ពួក គេ ដែលមិនបានជឿនៃក្រុមអះលីគីតាបថា ប្រសិនបើពួកអ្នកត្រូវគេបណ្តេញចេញ ពួក យើងប្រាកដជានឹងចេញ រួមជាមួយនឹងពួកអ្នកដែរ ហើយក្នុងរឿងពួកអ្នកនេះ ពួកយើង មិនគោរពតាមអ្នកណាម្នាក់ទេជារៀងរហូត។ ហើយបើពួកអ្នកត្រូវបានគេប្រយុទ្ធ យើង ប្រាកដជានឹងជួយពួកអ្នក ខណៈដែលអល់ឡោះធ្វើសាក្សី ការពិតពួកគេជាពួកភូតកុហក
لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِنْ قُوتِلُوا لَا يَنْصُرُونَهُمْ وَلَئِنْ نَصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ប្រសិនបើពួកគេត្រូវបានគេបណ្តេញចេញ ពួកគេប្រាកដជានឹងមិនចេញទៅជាមួយ ពួកគេទេ ហើយប្រសិនបើពួកគេត្រូវបានគេប្រយុទ្ធ្ធ ក៏ពួកគេមិនជួយពួកគេដែរ ហើយ ប្រសិនបើពួកគេ ជួយពួកគេក៏ពួកគេប្រាកដជានឹងបែរត្រឡប់ក្រោយវិញ ក្រោយមក គេនឹងមិនជួយពួកគេទាំងនោះឡើយ
لَأَنْتُمْ أَشَدُّ رَهْبَةً فِي صُدُورِهِمْ مِنَ اللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ជាការពិតណាស់ក្នុងទ្រូងពួកគេ មានការ កោតញញើតចំពោះពួកអ្នកខ្លាំងជាងអល់ឡោះ ទាំងនេះដោយសារពួកគេពិតជាក្រុម មនុស្សដែលមិនទាន់យល់ដឹង
لَا يُقَاتِلُونَكُمْ جَمِيعًا إِلَّا فِي قُرًى مُحَصَّنَةٍ أَوْ مِنْ وَرَاءِ جُدُرٍ ۚ بَأْسُهُمْ بَيْنَهُمْ شَدِيدٌ ۚ تَحْسَبُهُمْ جَمِيعًا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْقِلُونَ
ពួកគេនឹងមិនប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នានោះទេ លើកលែងតែក្នុងភូមិដ្ឋានៗដែលត្រូវការពាររឹងមាំ ឬនៅពីក្រោយកំពែង។ ឧបសគ្គ របស់ពួកគេក្នុងចំណោមគ្នាគេ គឺខ្លាំងក្លាបំផុត។ អ្នកនៅគិតស្មានថា ពួកគេរួបរួមគ្នា ក្នុងករណីចិត្តគំនិតពួកគេបែកបាក់គ្នា។ ទាំងនេះ មកពីពួកគេជាក្រុមមនុស្សមិនពិចារណា

Choose other languages: