Quran Apps in many lanuages:

Surah Al-Hashr Ayahs #16 Translated in Khmer

لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِنْ قُوتِلُوا لَا يَنْصُرُونَهُمْ وَلَئِنْ نَصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ប្រសិនបើពួកគេត្រូវបានគេបណ្តេញចេញ ពួកគេប្រាកដជានឹងមិនចេញទៅជាមួយ ពួកគេទេ ហើយប្រសិនបើពួកគេត្រូវបានគេប្រយុទ្ធ្ធ ក៏ពួកគេមិនជួយពួកគេដែរ ហើយ ប្រសិនបើពួកគេ ជួយពួកគេក៏ពួកគេប្រាកដជានឹងបែរត្រឡប់ក្រោយវិញ ក្រោយមក គេនឹងមិនជួយពួកគេទាំងនោះឡើយ
لَأَنْتُمْ أَشَدُّ رَهْبَةً فِي صُدُورِهِمْ مِنَ اللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ជាការពិតណាស់ក្នុងទ្រូងពួកគេ មានការ កោតញញើតចំពោះពួកអ្នកខ្លាំងជាងអល់ឡោះ ទាំងនេះដោយសារពួកគេពិតជាក្រុម មនុស្សដែលមិនទាន់យល់ដឹង
لَا يُقَاتِلُونَكُمْ جَمِيعًا إِلَّا فِي قُرًى مُحَصَّنَةٍ أَوْ مِنْ وَرَاءِ جُدُرٍ ۚ بَأْسُهُمْ بَيْنَهُمْ شَدِيدٌ ۚ تَحْسَبُهُمْ جَمِيعًا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْقِلُونَ
ពួកគេនឹងមិនប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នានោះទេ លើកលែងតែក្នុងភូមិដ្ឋានៗដែលត្រូវការពាររឹងមាំ ឬនៅពីក្រោយកំពែង។ ឧបសគ្គ របស់ពួកគេក្នុងចំណោមគ្នាគេ គឺខ្លាំងក្លាបំផុត។ អ្នកនៅគិតស្មានថា ពួកគេរួបរួមគ្នា ក្នុងករណីចិត្តគំនិតពួកគេបែកបាក់គ្នា។ ទាំងនេះ មកពីពួកគេជាក្រុមមនុស្សមិនពិចារណា
كَمَثَلِ الَّذِينَ مِنْ قَبْلِهِمْ قَرِيبًا ۖ ذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ប្រៀបដូចជាពួកដែលពីសម័យមុនពួកគេនេះបន្តិច ពួកគេបានក្រេបរសជាតិ នូវទីបញ្ចប់អាក្រក់នៃការងាររបស់ពួកគេ ហើយសំរាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោច ផ្សាបំផុត
كَمَثَلِ الشَّيْطَانِ إِذْ قَالَ لِلْإِنْسَانِ اكْفُرْ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيءٌ مِنْكَ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
ប្រៀបដូចស្ហៃតន នៅពេលដែលវាបាននិយាយទៅកាន់មនុស្សថា ចូរអ្នក ឈប់ជឿទៅ រួចមកនៅពេលដែលមនុស្សនោះបានឈប់ជឿ ស្ហៃតនថា ការពិតយើងជា អ្នកចាកផុតអំពីអ្នក ហើយការពិតយើងកោតខ្លាចអល់ឡោះម្ចាស់លោកទាំងមូល

Choose other languages: