Quran Apps in many lanuages:

Surah Al-Hadid Ayahs #19 Translated in Khmer

فَالْيَوْمَ لَا يُؤْخَذُ مِنْكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
គឺថ្ងៃនេះ គេមិនទទួលយកការលោះណាមួយ ពីពួកអ្នកឡើយ ហើយក៏មិនយកដែរពីពួកអ្នកអជំនឿ។ ទីជ្រកកោនរបស់ពួកអ្នក គឺនរកវាជាទីគាំពារពួក អ្នក។ ហើយអាក្រក់បំផុតទីវិលត្រឡប់
أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَنْ تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
តើឱកាសមិនទាន់ដល់ទេឬ សម្រាប់ពួកដែល ជឿ ករណីដែលចិត្តថ្លើមពួកគេនឹងស្មឹងស្មាធសម្រាប់ការរលឹកទៅអល់ឡោះ និងរលឹក សច្ចភាពដែលបានចុះមក។ ចូរពួកគេកុំឱ្យមានដូចអ្នកដែលគេផ្តល់គម្ពីរកាលពីជំនាន់មុន ពេលវេលាយូរអង្វែងបានអូសបន្លាយទៅលើពួកគេ រួចហើយ ចិត្តថ្លើមរបស់ពួកគេរឹង កំព្រឹស។ ហើយភាគច្រើននៃពួកគេជាពួកខិលខូច
اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ចូរពួកអ្នកជ្រាបថា អល់ឡោះពិត ជាផ្តល់ការរស់រានមានជីវិតទៅដី បន្ទាប់មរណភាពដីនោះ។ ការពិត យើងបញ្ជាក់ បំភ្លឺជូនពួកអ្នកនូវអាយ៉ាត់ៗសង្ឃឹមថា ពួកអ្នកត្រិះរិះពិចារណា
إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ជាការពិត ពួកបុរស ដែលដាក់ទាន និងពួកនារីដែលដាក់ទាន ហើយគេបានឱ្យបុលទៅអល់ឡោះ នូវបំណុល មួយដ៏ល្អកុសលទៀត លោកនឹងទ្វេជូនពួកគេ ហើយពួកគេមានរង្វាន់មួយដ៏ថ្លៃថ្នូរបំផុត
وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِكَ هُمُ الصِّدِّيقُونَ ۖ وَالشُّهَدَاءُ عِنْدَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
ពួកដែលបានជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលលោក ពួកនេះហើយជាពួកទៀងត្រង់ បំផុត។ ដូចនេះដែរ ជាពួកសក្សីនៅឯម្ចាស់ពួកគេ សម្រាប់ពួកទាំងអស់នេះ មានរង្វាន់ របស់ពួកគេ និងពន្លឺរស?រីបស់ពួកគេ។ រីឯពួកដែលមិនបានជឿ និងបានបដិសេធនឹង អាយ៉ាត់ៗយើង ពួកនេះហើយ ជាពួកនរកសន្ធោសន្ធៅ

Choose other languages: