Quran Apps in many lanuages:

Surah Al-Baqara Ayahs #99 Translated in Khmer

وَلَنْ يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
ពួកគេមិនអាចប្រាថ្នាចង់ស្លាប់ទេ ជារៀងរហូត ដោយសារតែដៃពួកគេបានប្រព្រឹត្ត។ អល់ឡោះជាអ្នកដឹង ពីពួកបំពារបំពាន
وَلَتَجِدَنَّهُمْ أَحْرَصَ النَّاسِ عَلَىٰ حَيَاةٍ وَمِنَ الَّذِينَ أَشْرَكُوا ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِ مِنَ الْعَذَابِ أَنْ يُعَمَّرَ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
ជាការពិតណាស់ អ្នកគង់តែនឹងជួបប្រទះពួកគេ ជាមនុស្សលោភលន់ជាងគេលើជីវិតរស់នៅ និងជាជាងពួកដែលបានធ្វើ ស៊ីរិកទៅទៀត។ ពួកគេម្នាក់ៗនឹកនាចង់ឱ្យគេផ្តល់អាយុបានមួយពាន់ឆ្នាំ ប្រសិនគេផ្តល់អាយុឱ្យនោះ ក៏គេម្នាក់ៗពុំមែនជាអ្នកគេចផុតពីទណ្ឌកម្ម បានដែរ។ ហើយអល់ឡោះជាអ្នកឃើញបំផុតពីអ្វីដែលពួកគេបានប្រព្រឹត្ត??
قُلْ مَنْ كَانَ عَدُوًّا لِجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
ថាទៅ ជនណាដែលជាសត្រូវចំពោះជីព្រីល តាមពិតវាគ្រាន់តែ បញ្ចុះគម្ពីរទៅលើចិត្តអ្នក ដោយការអនុញ្ញាតពីអល់ឡោះ ជាការបញ្ជាក់ ចំពោះអ្វីដែលមាននៅចំពោះមុខគេ ជាមគ្គុទ្ទេសន៍ និងជាដំណឹងរីករាយ សម្រាប់ពួកដែលមានជំនឿ
مَنْ كَانَ عَدُوًّا لِلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَالَ فَإِنَّ اللَّهَ عَدُوٌّ لِلْكَافِرِينَ
ជនណាដែលជាសត្រូវចំពោះអល់ឡោះ ម៉ាឡាអ៊ីកាត់លោក រ៉សូលលោក ជីព្រីល និងមីកាល គឺ អល់ឡោះពិត ជាសត្រូវចំពោះពួកដែលមិនជឿ
وَلَقَدْ أَنْزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ
ហើយជាការពិតណាស់យើងបាន បញ្ចុះទៅអ្នកនូវអាយ៉ាត់ទាំងឡាយដ៏ច្បាស់លាស់។ ហើយគ្មានជនណា ដែលមិនជឿនឹងអាយ៉ាត់ទាំងនោះ ក្រៅពីពួកខិលខូចឡើយ

Choose other languages: