Quran Apps in many lanuages:

Surah Al-Baqara Ayahs #83 Translated in Khmer

فَوَيْلٌ لِلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِنْدِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَهُمْ مِمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَهُمْ مِمَّا يَكْسِبُونَ
ចង្រៃដ៏ធំសម្បើម សម្រាប់ពួកដែលសរសេរគម្ពីរដោយដៃពួកគេ រួចពួកគេថា គម្ពីរនេះ មកអំពីអល់ឡោះ ដើម្បីដោយសារករណីនេះ ពួកគេលក់ដោយ តំលៃតិចតួចបំផុត។ ចង្រៃដ៏ធំសម្បើមសម្រាប់ពួកគេ ដោយសារតែអ្វី ដែលដៃពួកគេបានសរសេរផ្ទាល់។ ហើយចង្រៃដ៏ធំសម្បើមសម្រាប់ពួកគេ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត
وَقَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِنْدَ اللَّهِ عَهْدًا فَلَنْ يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ហើយពួកគេថានរក នឹងមិនប៉ះពាល់យើងទេ លើកលែងតែប៉ុន្មានថ្ងៃដែលត្រូវគេកំណត់ប៉ុណ្ណោះ។ ចូរអ្នកថាទៅ តើពួកអ្នកទទួលបាននូវលក្ខខណ្ឌណាមួយពី អល់ឡោះឬ​​​។ អល់ឡោះនឹងមិនធ្វើខុសលក្ខខណ្ឌរបស់លោកឡើយ ។ ឬមួយ ពួកអ្នកនិយាយស្តីអំពីអល់ឡោះ នូវអ្វីដែលពួកអ្នកមិនបានដឹង?
بَلَىٰ مَنْ كَسَبَ سَيِّئَةً وَأَحَاطَتْ بِهِ خَطِيئَتُهُ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ទេ! ជនណាបានប្រព្រឹត្តអំពើអាក្រក់ រួចមកអំពើខុសឆ្គងរបស់ជន នោះ បានជ្រួតជ្រាបចំពោះគេនោះ ពួកទាំងអស់នេះហើយជាពពួក នរក។ ពួកគេជាពពួកអមតៈក្នុងនរក
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
ហើយពួកដែលបានជឿ និងបានសាងអំពើល្អ ពួកទាំងនេះហើយ ជាពួកឋានសួគ៌ា។ ពួកគេ ជាពួកអមតៈក្នុងឋានសួគ៌ា
وَإِذْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ لَا تَعْبُدُونَ إِلَّا اللَّهَ وَبِالْوَالِدَيْنِ إِحْسَانًا وَذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَقُولُوا لِلنَّاسِ حُسْنًا وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًا مِنْكُمْ وَأَنْتُمْ مُعْرِضُونَ
នៅពេលដែលយើងបានសម្រេច យកកិច្ចសន្យាបុត្រអ៊ីស្រាឯលថា ពួកអ្នកមិនគោរពប្រណិប័តន៍ក្រៅ ពីអល់ឡោះ កតញ្ញុតាចំពោះមាតាបិតា និងអ្នកជិតខាង កុមារកំព្រា និងជនក្រីក្រ ហើយពួកអ្នកត្រូវនិយាយល្អ ទៅកាន់មនុស្សទាំងឡាយ ពួកអ្នកបញ្ឈរសឡាតិ៍ ផ្តល់ហ្សាកាតិ៍ ក្រោយមក ពួកអ្នកបែរចេញ លើកលែងតែតិចតួចបំផុតនៃពួកអ្នក ហើយពួកអ្នកជាពួកប្រឆាំង

Choose other languages: