Quran Apps in many lanuages:

Surah Al-Baqara Ayahs #53 Translated in Khmer

وَإِذْ نَجَّيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ يُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
ហើយនៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបនហ្វារ៉ាអុង ដែលពួកគេធ្វើបាប ពួកអ្នកដោយទារុណកម្មដ៏អាក្រក់។ ពួកគេកាប់សំលាប់កូនប្រុសពួកអ្នក ហើយទុក ជីវិតឱ្យកូនស្រីពួកអ្នក។ នៅក្នុងករណីទាំងនោះ ជាការសាកល្បងមួយដ៏ធំបំផុតពី ម្ចាស់ពួកអ្នក
وَإِذْ فَرَقْنَا بِكُمُ الْبَحْرَ فَأَنْجَيْنَاكُمْ وَأَغْرَقْنَا آلَ فِرْعَوْنَ وَأَنْتُمْ تَنْظُرُونَ
ហើយនៅពេលដែលយើងបានញែកសមុទ្រឱ្យពួកអ្នក រួចយើងបានសង្គ្រោះពួកអ្នក រួចយើងបានពន្លិចបនហ្វារ៉ាអុង ក្នុងករណីដែលពួកអ្នកឃើញស្រាប់
وَإِذْ وَاعَدْنَا مُوسَىٰ أَرْبَعِينَ لَيْلَةً ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ
ហើយនៅពេលដែលយើងបានសន្យានឹងមូសាសែសិបរាត្រី។ ក្រោយមក ពួកអ្នកបានទទួលយកកូនគោ(ធ្វើជាសក្ការៈ)បន្ទាប់ពីនោះមក ហើយពួកអ្នកជា ពួកបំពារបំពាន
ثُمَّ عَفَوْنَا عَنْكُمْ مِنْ بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ
ក្រោយមក យើងបានប្រណីឱ្យពួកអ្នក បន្ទាប់ពីករណីនោះសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ
وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ
ហើយនៅពេលដែលយើងបានផ្តល់ទៅមូសា នូវគម្ពីរ និងលក្ខណៈវិនិច្ឆ័យ សង្ឃឹមថា ពួកអ្នកនឹងទទួលបានមគ្គុទ្ទេសន៍

Choose other languages: