Quran Apps in many lanuages:

Surah Al-Baqara Ayahs #55 Translated in Khmer

وَإِذْ وَاعَدْنَا مُوسَىٰ أَرْبَعِينَ لَيْلَةً ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ
ហើយនៅពេលដែលយើងបានសន្យានឹងមូសាសែសិបរាត្រី។ ក្រោយមក ពួកអ្នកបានទទួលយកកូនគោ(ធ្វើជាសក្ការៈ)បន្ទាប់ពីនោះមក ហើយពួកអ្នកជា ពួកបំពារបំពាន
ثُمَّ عَفَوْنَا عَنْكُمْ مِنْ بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ
ក្រោយមក យើងបានប្រណីឱ្យពួកអ្នក បន្ទាប់ពីករណីនោះសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ
وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ
ហើយនៅពេលដែលយើងបានផ្តល់ទៅមូសា នូវគម្ពីរ និងលក្ខណៈវិនិច្ឆ័យ សង្ឃឹមថា ពួកអ្នកនឹងទទួលបានមគ្គុទ្ទេសន៍
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنْفُسَكُمْ بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنْفُسَكُمْ ذَٰلِكُمْ خَيْرٌ لَكُمْ عِنْدَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
ហើយនៅ ពេលដែលមូសានិយាយទៅក្រុមគេថា “នែក្រុមយើង! ពួកអ្នកពិតជាបានសាងអំពើ បាបកម្មចំពោះខ្លួនឯង ដោយសារពួកអ្នកបានទទួលយកនូវកូនគោ (ធ្វើជាសក្ការៈ) ហេតុនេះ ចូរពួកអ្នកទទួលសារភាពទៅកាន់អ្នកដែលបង្កើតពួកអ្នក រួចពួកអ្នកត្រូវធ្វើ ឃាតខ្លួនឯង។ ករណីដូចនេះ គឺល្អសម្រាប់ពួកអ្នកនៅឯអ្នកដែលបង្កើតពួកអ្នក រួចមក លោកបានផ្តល់ការប្រណីលើពួកអ្នក។ លោកពិតជាអ្នកផ្តល់ការប្រណី ជាអ្នកមេត្តា ករុណាបំផុត
وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نُؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنْتُمْ تَنْظُرُونَ
ហើយនៅពេលដែលពួកអ្នកថា “ឱមូសា! ពួកយើងនៅតែមិនជឿចំពោះអ្នក លុះត្រាតែពួកយើងមើលឃើញអល់ឡោះដោយជាក់ស្តែង។ ដូចនេះហើយ បានជារន្ទះឆក់យកពួកអ្នក ពេលនោះពួកអ្នកបានមើលឃើញហើយ

Choose other languages: