Quran Apps in many lanuages:

Surah Al-Baqara Ayahs #57 Translated in Khmer

وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ
ហើយនៅពេលដែលយើងបានផ្តល់ទៅមូសា នូវគម្ពីរ និងលក្ខណៈវិនិច្ឆ័យ សង្ឃឹមថា ពួកអ្នកនឹងទទួលបានមគ្គុទ្ទេសន៍
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنْفُسَكُمْ بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنْفُسَكُمْ ذَٰلِكُمْ خَيْرٌ لَكُمْ عِنْدَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
ហើយនៅ ពេលដែលមូសានិយាយទៅក្រុមគេថា “នែក្រុមយើង! ពួកអ្នកពិតជាបានសាងអំពើ បាបកម្មចំពោះខ្លួនឯង ដោយសារពួកអ្នកបានទទួលយកនូវកូនគោ (ធ្វើជាសក្ការៈ) ហេតុនេះ ចូរពួកអ្នកទទួលសារភាពទៅកាន់អ្នកដែលបង្កើតពួកអ្នក រួចពួកអ្នកត្រូវធ្វើ ឃាតខ្លួនឯង។ ករណីដូចនេះ គឺល្អសម្រាប់ពួកអ្នកនៅឯអ្នកដែលបង្កើតពួកអ្នក រួចមក លោកបានផ្តល់ការប្រណីលើពួកអ្នក។ លោកពិតជាអ្នកផ្តល់ការប្រណី ជាអ្នកមេត្តា ករុណាបំផុត
وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نُؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنْتُمْ تَنْظُرُونَ
ហើយនៅពេលដែលពួកអ្នកថា “ឱមូសា! ពួកយើងនៅតែមិនជឿចំពោះអ្នក លុះត្រាតែពួកយើងមើលឃើញអល់ឡោះដោយជាក់ស្តែង។ ដូចនេះហើយ បានជារន្ទះឆក់យកពួកអ្នក ពេលនោះពួកអ្នកបានមើលឃើញហើយ
ثُمَّ بَعَثْنَاكُمْ مِنْ بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ
ក្រោយមក យើងបានប្រោសពួកអ្នក បន្ទាប់ពីមរណភាពរបស់ពួកអ្នករួច សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ
وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنْزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
យើងបានគ្របពីលើពួកអ្នកនូវដុំពពក ហើយយើងបាន បញ្ចុះទៅលើពួកអ្នកនូវសត្វគ្រួច និងទឹកឃ្មុំ។ ចូរពួកអ្នកបរិភោគនៃចំណីស្អាតៗ ដែលយើងបានផ្តល់ជាអាហារដល់ពួកអ្នក។ ហើយពួកគេមិនបានសាងបាបកម្ម ចំពោះយើងទេក៏ប៉ុន្តែពួកគេទេ ដែលបានសាងបាបកម្មចំពោះខ្លួនឯងនោះ

Choose other languages: