Quran Apps in many lanuages:

Surah Al-Baqara Ayahs #59 Translated in Khmer

وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نُؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنْتُمْ تَنْظُرُونَ
ហើយនៅពេលដែលពួកអ្នកថា “ឱមូសា! ពួកយើងនៅតែមិនជឿចំពោះអ្នក លុះត្រាតែពួកយើងមើលឃើញអល់ឡោះដោយជាក់ស្តែង។ ដូចនេះហើយ បានជារន្ទះឆក់យកពួកអ្នក ពេលនោះពួកអ្នកបានមើលឃើញហើយ
ثُمَّ بَعَثْنَاكُمْ مِنْ بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ
ក្រោយមក យើងបានប្រោសពួកអ្នក បន្ទាប់ពីមរណភាពរបស់ពួកអ្នករួច សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ
وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنْزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
យើងបានគ្របពីលើពួកអ្នកនូវដុំពពក ហើយយើងបាន បញ្ចុះទៅលើពួកអ្នកនូវសត្វគ្រួច និងទឹកឃ្មុំ។ ចូរពួកអ្នកបរិភោគនៃចំណីស្អាតៗ ដែលយើងបានផ្តល់ជាអាហារដល់ពួកអ្នក។ ហើយពួកគេមិនបានសាងបាបកម្ម ចំពោះយើងទេក៏ប៉ុន្តែពួកគេទេ ដែលបានសាងបាបកម្មចំពោះខ្លួនឯងនោះ
وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ
ហើយនៅពេលដែលយើងបានពោលថា “ចូរពួកអ្នកចូលទៅភូមិនេះទៅ ហើយចូរ ពួកអ្នកបរិភោគនៃអ្វីដែលមាន ដោយសំបូរបែប តាមតែពួកអ្នកចង់។ ចូរពួកអ្នកចូល តាមទ្វារដោយការបន្ទាបខ្លួន ហើយចូរពួកអ្នកពោលថា “សូមលើកលែងទោស កំហុសពួកយើងផង”។ យើងពិតជានឹងអភ័យទោសឱ្យពួកអ្នក នូវកំហុសទាំងឡាយ របស់ពួកអ្នក។ ហើយយើងនឹងថែមចំពោះពួកដែលសាងកុសល
فَبَدَّلَ الَّذِينَ ظَلَمُوا قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَنْزَلْنَا عَلَى الَّذِينَ ظَلَمُوا رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ពួកដែល សាងបាបកម្ម ក៏បានប្រែក្រឡាស់ពាក្យសំដីផ្ទុយពីសំដីដែលគេបាននិយាយទៅកាន់ ពួកគេ ។ ដូចនេះ យើងក៏បានដាក់ចុះទៅលើពួកដែលបានសាងបាបកម្ម នូវទណ្ឌកម្ម មកពីមេឃ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តខិលខូច

Choose other languages: