Quran Apps in many lanuages:

Surah Al-Baqara Ayahs #201 Translated in Khmer

الْحَجُّ أَشْهُرٌ مَعْلُومَاتٌ ۚ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ
ហាជ្ជ (បូជនីយកិច្ចធំ) សុទ្ធតែជាខែដែលគេដឹងស្រាប់។ក្នុងខែទាំងនោះ ជនណាដែលមានកាតព្វកិច្ចហាជ្ជ គឺគ្មានទេការរួមសង្វាស ហើយគ្មានទេការខិលខូច ហើយក៏គ្មានដែរការប្រឈ្លោះគ្នានៅពេលហាជ្ជនេះ។ អំពើកុសលណាមួយក៏ដោយដែលពួកអ្នកប្រព្រឹត្ត អល់ឡោះដឹងទាំងអស់។ ចូរពួកអ្នកត្រៀមស្បៀង។ ស្បៀងដ៏ល្អប្រសើរនោះ គឺការគោរពកោតខ្លាច។ ចូរពួកអ្នកគោរពកោតខ្លាចយើងឱអ្នកដែលមានបញ្ញា
لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَبْتَغُوا فَضْلًا مِنْ رَبِّكُمْ ۚ فَإِذَا أَفَضْتُمْ مِنْ عَرَفَاتٍ فَاذْكُرُوا اللَّهَ عِنْدَ الْمَشْعَرِ الْحَرَامِ ۖ وَاذْكُرُوهُ كَمَا هَدَاكُمْ وَإِنْ كُنْتُمْ مِنْ قَبْلِهِ لَمِنَ الضَّالِّينَ
ពុំមានទោស ពៃរ៍លើពួកអ្នកទេប្រសិនបើពួកអ្នកស្វែងរកក្តីអនុគ្រោះមួយពីម្ចាស់របស់ពួកអ្នក។ រួចមកកាលណាពួកអ្នកចាកចេញពីអារ៉ហ្វះ ពេលនោះចូរពួកអ្នក រលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្អារីលហារ៉មហើយចូរពួកអ្នករលឹក លោកដូចដែលលោកបានមគ្គុទ្ទេសពួកអ្នក ទោះបីពីមុននេះពួកអ្នកមានក្នុងចំណោមពួកភាន់វង្វេងក៏ដោយ
ثُمَّ أَفِيضُوا مِنْ حَيْثُ أَفَاضَ النَّاسُ وَاسْتَغْفِرُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ក្រោយមក ចូរពួកអ្នកចាកចេញពីទីណាដែលមនុស្សបានចាកចេញ ហើយចូរពួកអ្នកសុំអភ័យទោសទៅអល់ឡោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យជាអ្នកអាណិតស្រឡាញ់បំផុត
فَإِذَا قَضَيْتُمْ مَنَاسِكَكُمْ فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبَاءَكُمْ أَوْ أَشَدَّ ذِكْرًا ۗ فَمِنَ النَّاسِ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا وَمَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ
រួចកាលណាពួកអ្នកបានរួចស្រេចពីកាតព្វកិច្ចហាជ្ជរបស់ពួកអ្នក ពេលនោះចូរពួកអ្នករលឹកទៅចំពោះអល់ឡោះ ដូចការនឹករបស់ពួកអ្នកទៅចំពោះជីដូនជីតារបស់ពួកអ្នកឬនឹកខ្លាំងជាងទៅទៀត។ ហើយក្នុងចំណោមមនុស្សនោះ មានអ្នកនិយាយថា ឱម្ចាស់របស់យើងសូមលោកផ្តល់ឱ្យ យើងនៅក្នុងលោកីយ៍នេះផង។ ហើយមនុស្សនោះនៅលោកខាងមុខ គឺ គ្មានវាសនាណាមួយទេ
وَمِنْهُمْ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
ហើយក្នុងចំណោមពួកគេ មានអ្នកនិយាយ ថា ឱម្ចាស់របស់យើង សូមលោកផ្តល់ឱ្យយើងនៅក្នុងលោកិយនូវវាសនា ល្អ និងនៅលោកខាងមុខនូវវាសនាល្អ ហើយសូមលោកការពារពួកយើងពី ទណ្ឌកម្មនរកផង

Choose other languages: