Quran Apps in many lanuages:

Surah Al-Baqara Ayahs #204 Translated in Khmer

فَإِذَا قَضَيْتُمْ مَنَاسِكَكُمْ فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبَاءَكُمْ أَوْ أَشَدَّ ذِكْرًا ۗ فَمِنَ النَّاسِ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا وَمَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ
រួចកាលណាពួកអ្នកបានរួចស្រេចពីកាតព្វកិច្ចហាជ្ជរបស់ពួកអ្នក ពេលនោះចូរពួកអ្នករលឹកទៅចំពោះអល់ឡោះ ដូចការនឹករបស់ពួកអ្នកទៅចំពោះជីដូនជីតារបស់ពួកអ្នកឬនឹកខ្លាំងជាងទៅទៀត។ ហើយក្នុងចំណោមមនុស្សនោះ មានអ្នកនិយាយថា ឱម្ចាស់របស់យើងសូមលោកផ្តល់ឱ្យ យើងនៅក្នុងលោកីយ៍នេះផង។ ហើយមនុស្សនោះនៅលោកខាងមុខ គឺ គ្មានវាសនាណាមួយទេ
وَمِنْهُمْ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
ហើយក្នុងចំណោមពួកគេ មានអ្នកនិយាយ ថា ឱម្ចាស់របស់យើង សូមលោកផ្តល់ឱ្យយើងនៅក្នុងលោកិយនូវវាសនា ល្អ និងនៅលោកខាងមុខនូវវាសនាល្អ ហើយសូមលោកការពារពួកយើងពី ទណ្ឌកម្មនរកផង
أُولَٰئِكَ لَهُمْ نَصِيبٌ مِمَّا كَسَبُوا ۚ وَاللَّهُ سَرِيعُ الْحِسَابِ
ពួកទាំងអស់នោះហើយដែលមានវាសនាមួយនៃអ្វី ដែលពួកគេបានខិតខំ។ អល់ឡោះជាអ្នកឆាប់បំផុតចំពោះការវិនិច្ឆ័យ
وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَعْدُودَاتٍ ۚ فَمَنْ تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَنْ تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ
ចូរពួកអ្នករំលឹកអល់ឡោះនៅក្នុងថ្ងៃដែលត្រូវគេរាប់កំណត់រួច(បីថ្ងៃ)ក្រោយមក ជនដែលចង់ប្រញាប់ក្នុងកំលុងពីរថ្ងៃ គឺគ្មានបាបកម្មទេលើជននោះ ហើយជនដែលចង់ពន្យារ គឺគ្មានបាបកម្មដែរលើជននោះ សម្រាប់អ្នកដែលបានគោរពកោតខ្លាច។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកដឹងថា ពួកអ្នកនឹងត្រូវគេកេណ្ឌឆ្ពោះទៅលោក
وَمِنَ النَّاسِ مَنْ يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ
ក្នុងចំណោមមនុស្សមាន អ្នកដែលសំដីរបស់គេធ្វើឱ្យអ្នកចាប់ចិត្តនៅក្នុងរឿងជីវិតលោកីយ៍នេះហើយ គេយកអល់ឡោះធ្វើជាសាក្សីលើអ្វីដែលមានក្នុងចិត្តរបស់គេក្នុងករណីដែល គេជាអ្នកចចេសបំផុតនៃការរករឿងឈ្លោះគ្នា

Choose other languages: