Quran Apps in many lanuages:

Surah Al-Baqara Ayahs #200 Translated in Khmer

وَأَتِمُّوا الْحَجَّ وَالْعُمْرَةَ لِلَّهِ ۚ فَإِنْ أُحْصِرْتُمْ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۖ وَلَا تَحْلِقُوا رُءُوسَكُمْ حَتَّىٰ يَبْلُغَ الْهَدْيُ مَحِلَّهُ ۚ فَمَنْ كَانَ مِنْكُمْ مَرِيضًا أَوْ بِهِ أَذًى مِنْ رَأْسِهِ فَفِدْيَةٌ مِنْ صِيَامٍ أَوْ صَدَقَةٍ أَوْ نُسُكٍ ۚ فَإِذَا أَمِنْتُمْ فَمَنْ تَمَتَّعَ بِالْعُمْرَةِ إِلَى الْحَجِّ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۚ فَمَنْ لَمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ فِي الْحَجِّ وَسَبْعَةٍ إِذَا رَجَعْتُمْ ۗ تِلْكَ عَشَرَةٌ كَامِلَةٌ ۗ ذَٰلِكَ لِمَنْ لَمْ يَكُنْ أَهْلُهُ حَاضِرِي الْمَسْجِدِ الْحَرَامِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
ហើយចូរពួកអ្នក បំពេញហាជ្ជ និងអុំរ៉ោះដើម្បីអល់ឡោះ។ បើសិនពួកអ្នកត្រូវបានគេហាមឃាត់ពេលនោះ គឺជំនូនណាមួយ (សំឡេះសត្វ) ដែលយល់ថាងាយ។ ហើយចូរអ្នកកុំអាលកោរក្បាលរបស់ ពួកអ្នកលុះត្រាតែជំនូននោះទៅដល់កន្លែងវាសិន។ ហើយជនដែលក្នុងចំណោមពួកអ្នកដែលជាអ្នកមានជំងឺ ឬជននោះមានការឈឺត្រង់ក្បាលរបស់គេពេលនោះ គឺការលោះមួយដោយសោម ឬការដាក់ទានឬពិឃាតសត្វ។ កាលណាពួកអ្នកបានសុខហើយ អ្នកដែលចង់បានងាយស្រួលនឹងអុំរ៉ោះរហូតដល់ហាជ្ជ គឺជំនូនណាមួយដែលយល់ថាងាយ។ ហើយជនណាដែលគ្មានលទ្ធភាព គឺការសោមបីថ្ងៃក្នុងហាជ្ជ និងប្រាំពីរថ្ងៃ កាលណាពួកគេបានត្រឡប់វិញ។ នោះគឺដប់ថ្ងៃពេញ។ នោះហើយសម្រាប់អ្នកដែលគ្រួសាររបស់គេ មិនមែនជាអ្នកដែលនៅម៉ាស្ជីទិលហារ៉ាម។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកដឹងថាពិតប្រាកដអល់ឡោះជាអ្នកដែលដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុត
الْحَجُّ أَشْهُرٌ مَعْلُومَاتٌ ۚ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ
ហាជ្ជ (បូជនីយកិច្ចធំ) សុទ្ធតែជាខែដែលគេដឹងស្រាប់។ក្នុងខែទាំងនោះ ជនណាដែលមានកាតព្វកិច្ចហាជ្ជ គឺគ្មានទេការរួមសង្វាស ហើយគ្មានទេការខិលខូច ហើយក៏គ្មានដែរការប្រឈ្លោះគ្នានៅពេលហាជ្ជនេះ។ អំពើកុសលណាមួយក៏ដោយដែលពួកអ្នកប្រព្រឹត្ត អល់ឡោះដឹងទាំងអស់។ ចូរពួកអ្នកត្រៀមស្បៀង។ ស្បៀងដ៏ល្អប្រសើរនោះ គឺការគោរពកោតខ្លាច។ ចូរពួកអ្នកគោរពកោតខ្លាចយើងឱអ្នកដែលមានបញ្ញា
لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَبْتَغُوا فَضْلًا مِنْ رَبِّكُمْ ۚ فَإِذَا أَفَضْتُمْ مِنْ عَرَفَاتٍ فَاذْكُرُوا اللَّهَ عِنْدَ الْمَشْعَرِ الْحَرَامِ ۖ وَاذْكُرُوهُ كَمَا هَدَاكُمْ وَإِنْ كُنْتُمْ مِنْ قَبْلِهِ لَمِنَ الضَّالِّينَ
ពុំមានទោស ពៃរ៍លើពួកអ្នកទេប្រសិនបើពួកអ្នកស្វែងរកក្តីអនុគ្រោះមួយពីម្ចាស់របស់ពួកអ្នក។ រួចមកកាលណាពួកអ្នកចាកចេញពីអារ៉ហ្វះ ពេលនោះចូរពួកអ្នក រលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្អារីលហារ៉មហើយចូរពួកអ្នករលឹក លោកដូចដែលលោកបានមគ្គុទ្ទេសពួកអ្នក ទោះបីពីមុននេះពួកអ្នកមានក្នុងចំណោមពួកភាន់វង្វេងក៏ដោយ
ثُمَّ أَفِيضُوا مِنْ حَيْثُ أَفَاضَ النَّاسُ وَاسْتَغْفِرُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ក្រោយមក ចូរពួកអ្នកចាកចេញពីទីណាដែលមនុស្សបានចាកចេញ ហើយចូរពួកអ្នកសុំអភ័យទោសទៅអល់ឡោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យជាអ្នកអាណិតស្រឡាញ់បំផុត
فَإِذَا قَضَيْتُمْ مَنَاسِكَكُمْ فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبَاءَكُمْ أَوْ أَشَدَّ ذِكْرًا ۗ فَمِنَ النَّاسِ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا وَمَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ
រួចកាលណាពួកអ្នកបានរួចស្រេចពីកាតព្វកិច្ចហាជ្ជរបស់ពួកអ្នក ពេលនោះចូរពួកអ្នករលឹកទៅចំពោះអល់ឡោះ ដូចការនឹករបស់ពួកអ្នកទៅចំពោះជីដូនជីតារបស់ពួកអ្នកឬនឹកខ្លាំងជាងទៅទៀត។ ហើយក្នុងចំណោមមនុស្សនោះ មានអ្នកនិយាយថា ឱម្ចាស់របស់យើងសូមលោកផ្តល់ឱ្យ យើងនៅក្នុងលោកីយ៍នេះផង។ ហើយមនុស្សនោះនៅលោកខាងមុខ គឺ គ្មានវាសនាណាមួយទេ

Choose other languages: