Quran Apps in many lanuages:

Surah Al-Baqara Ayahs #183 Translated in Khmer

وَلَكُمْ فِي الْقِصَاصِ حَيَاةٌ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تَتَّقُونَ
សម្រាប់ពួកអ្នកនៅក្នុងករណីសមទណ្ឌនេះគឺជា ការរស់រានមួយឱអ្នកដែលមានបញ្ញា ដើម្បីពួកអ្នកគោរពកោតខ្លាច
كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ إِنْ تَرَكَ خَيْرًا الْوَصِيَّةُ لِلْوَالِدَيْنِ وَالْأَقْرَبِينَ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
កាលណាសេចក្តីស្លាប់បានទៅដល់អ្នកណាម្នាក់ ក្នុងចំណោមពួកអ្នកប្រសិន បើគេបានបន្សល់ទុកនូវទ្រព្យសម្បត្តិណាមួយនោះ គេបានបង្គាប់លើពួកអ្នកនូវមរតកសាសន៍ដោយសមរម្យ សម្រាប់មាតាបិតា និងញាតិជិតខាង។ ជាករណីកិច្ចមួយលើពួកគោរពកោតខ្លាច
فَمَنْ بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
ជនដែលបានកែប្រែរឿងនេះ បន្ទាប់ពីគេបានឮរួចហើយនោះ បាបកម្មនោះត្រូវតែទៅលើពួកដែលកែប្រែ នោះប៉ុណ្ណោះ។ អល់ឡោះពិតជាអ្នកដែលឮបំផុតជាអ្នកដែលដឹងបំផុត
فَمَنْ خَافَ مِنْ مُوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
រីឯជនដែលខ្លាចអ្នកមរតកសាសន៍ណាម្នាក់ មានលំអៀងឬបាបកម្ម ជននោះក៏បានផ្សះផ្សារវាងពួកគេ គឺគ្មានបាបកម្មឡើយនៅលើជននោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យជាអ្នកអាណិតស្រឡាញ់បំផុត
يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ឱបណ្តាអ្នកដែលបានជឿ ត្រូវបានគេបង្គាប់សោមទៅលើពួកអ្នក ដូចដែលគេបានបង្គាប់ទៅលើពួកដែលពីមុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាច

Choose other languages: