Quran Apps in many lanuages:

Surah Al-Baqara Ayahs #186 Translated in Khmer

فَمَنْ خَافَ مِنْ مُوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
រីឯជនដែលខ្លាចអ្នកមរតកសាសន៍ណាម្នាក់ មានលំអៀងឬបាបកម្ម ជននោះក៏បានផ្សះផ្សារវាងពួកគេ គឺគ្មានបាបកម្មឡើយនៅលើជននោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យជាអ្នកអាណិតស្រឡាញ់បំផុត
يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ឱបណ្តាអ្នកដែលបានជឿ ត្រូវបានគេបង្គាប់សោមទៅលើពួកអ្នក ដូចដែលគេបានបង្គាប់ទៅលើពួកដែលពីមុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាច
أَيَّامًا مَعْدُودَاتٍ ۚ فَمَنْ كَانَ مِنْكُمْ مَرِيضًا أَوْ عَلَىٰ سَفَرٍ فَعِدَّةٌ مِنْ أَيَّامٍ أُخَرَ ۚ وَعَلَى الَّذِينَ يُطِيقُونَهُ فِدْيَةٌ طَعَامُ مِسْكِينٍ ۖ فَمَنْ تَطَوَّعَ خَيْرًا فَهُوَ خَيْرٌ لَهُ ۚ وَأَنْ تَصُومُوا خَيْرٌ لَكُمْ ۖ إِنْ كُنْتُمْ تَعْلَمُونَ
ក្នុងរយៈប៉ុន្មានថ្ងៃដែលត្រូវរាប់រួច។ រួចមកជនណាហើយក្នុងចំណោមពួកអ្នក ដែលជាអ្នកមានជំងឺឬក្នុងការធ្វើដំណើរ ពេលនោះគឺត្រូវរាប់ពីក្នុងចំណោមថ្ងៃផ្សេងៗទៀត។ ហើយលើពួកដែលយ៉ាប់យ៉ឺនខ្លាំងចំពោះករណីនេះ គឺការលោះដោយឱ្យចំណីអាហារដល់ជនក្រីក្រម្នាក់។ រួចមកជនណាហើយដែលបានស្មគ្រ័បន្ថែមកុសលណាមួយទៀត កុសលនោះគឺសម្រាប់ជននោះ។ ហើយករណីដែលពួកអ្នកសោមវិញ គឺជាកុសលមួយសម្រាប់ពួកអ្នកបើសិនពួកអ្នកបានដឹង
شَهْرُ رَمَضَانَ الَّذِي أُنْزِلَ فِيهِ الْقُرْآنُ هُدًى لِلنَّاسِ وَبَيِّنَاتٍ مِنَ الْهُدَىٰ وَالْفُرْقَانِ ۚ فَمَنْ شَهِدَ مِنْكُمُ الشَّهْرَ فَلْيَصُمْهُ ۖ وَمَنْ كَانَ مَرِيضًا أَوْ عَلَىٰ سَفَرٍ فَعِدَّةٌ مِنْ أَيَّامٍ أُخَرَ ۗ يُرِيدُ اللَّهُ بِكُمُ الْيُسْرَ وَلَا يُرِيدُ بِكُمُ الْعُسْرَ وَلِتُكْمِلُوا الْعِدَّةَ وَلِتُكَبِّرُوا اللَّهَ عَلَىٰ مَا هَدَاكُمْ وَلَعَلَّكُمْ تَشْكُرُونَ
ខែរ៉ាម៉ាឌន គឺជាខែដែលគេបានបញ្ចុះមកនូវអាល់គួរអាន ដែលជាមគ្គុទ្ទេសក៍មួយសម្រាប់មនុស្ស និងជាការបំភ្លឺនៃមគ្គុទ្ទេសន៍ និងជាសុភវិនិច្ឆ័យ។ ជនក្នុងចំណោមពួកអ្នកដែលមានវត្តមានខែនេះគឺត្រូវ សោម។ ជនណាដែលជាអ្នកមានជំងឺឬក្នុងការធ្វើដំណើរ គឺត្រូវរាប់ពីក្នុងចំណោមថ្ងៃផ្សេងទៀត។ អល់ឡោះចង់ឱ្យពួកអ្នកងាយស្រួលលោក មិនចង់ឱ្យពួកអ្នកលំបាកទេ។ ដើម្បីពួកអ្នកនឹងបង្គ្រប់នូវចំនួនរាប់និង ដើម្បីពួកអ្នកលើកតំកើងអល់ឡោះ លើអ្វីដែលលោកបានមគ្គុទ្ទេសពួកអ្នក ហើយសង្ឃឹមថាពួកអ្នកដឹងគុណ
وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ ۖ أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ ۖ فَلْيَسْتَجِيبُوا لِي وَلْيُؤْمِنُوا بِي لَعَلَّهُمْ يَرْشُدُونَ
កាលណាពួកគោរពយើង បានសួរអ្នកស្តីពីយើង គឺយើងពិតជាជិតបំផុតយើងឆ្លើយតបនូវការសុំ របស់អ្នកសុំកាលណាគេបានសុំយើង។ ដូចនេះចូរពួកគេទទួលឆ្លើយ ចំពោះយើង និងជឿនឹងយើង សង្ឃឹមថាពួកគេមានសុភវិនិច្ឆ័យ

Choose other languages: