Quran Apps in many lanuages:

Surah Al-Baqara Ayahs #132 Translated in Khmer

رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِنْ ذُرِّيَّتِنَا أُمَّةً مُسْلِمَةً لَكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنْتَ التَّوَّابُ الرَّحِيمُ
ឱម្ចាស់យើង សូមលោកចាត់ទុកពួកយើង ជាជនមុស្លិមទាំងពីរនាក់ចំពោះលោក ហើយពីកូនចៅរបស់យើង ជាសហគមន៍មួយដែលចុះចូលចំពោះលោក និងសុំលោក បង្ហាញដល់យើងនូវមាគ៌ាសាសនារបស់យើង ហើយសូមលោកផ្តល់ការប្រណីលើពួកយើង។ ជាការពិតណាស់ លោកជាអ្នកផ្តល់ការប្រណីបំផុត ជាអ្នកមេត្តាករុណា
رَبَّنَا وَابْعَثْ فِيهِمْ رَسُولًا مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِكَ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់យើង សូមលោកចាត់ក្នុងចំណោមពួកគេ នូវរ៉សូលម្នាក់ពីចំណោមពួកគេដែលនឹងសូត្រទៅលើពួកគេនូវអាយ៉ាត់ៗលោក ហើយលោកបានបង្រៀនពួកគេពីគម្ពីរ និងគតិបណ្ឌិត និងជម្រះសំអាតពួកគេ។ ជាការពិតណាស់លោកជាអ្នកមានអានុភាព ជាអ្នកគតិបណ្ឌិត
وَمَنْ يَرْغَبُ عَنْ مِلَّةِ إِبْرَاهِيمَ إِلَّا مَنْ سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
គ្មានជនណាដែលបានស្អប់សាសនាអ៊ីព្រហ៊ីមក្រៅពីជនដែល បានធ្វើឱ្យខ្លួនឯងល្ងង់ខ្លៅនោះឡើយ។ ជាការពិតណាស់ យើងបានជ្រើសរើសគេនៅ ក្នុងលោកិយនេះ ហើយនៅបរលោក គេពិតជាក្នុងចំណោមពួកកុសល
إِذْ قَالَ لَهُ رَبُّهُ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ الْعَالَمِينَ
ហើយនៅពេលដែលម្ចាស់គេបាននិយាយទៅកាន់គេថា ចូរអ្នកចុះចូលយើងទៅ ។ គេថា យើងបានចុះចូលចំពោះម្ចាស់ភពទាំងអស់ហើយ
وَوَصَّىٰ بِهَا إِبْرَاهِيمُ بَنِيهِ وَيَعْقُوبُ يَا بَنِيَّ إِنَّ اللَّهَ اصْطَفَىٰ لَكُمُ الدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ
ហើយដោយសារតែសាសនានេះ អ៊ីព្រហ៊ីម និងយ៉ាក់កូបបានផ្តែផ្តាំកូនចៅរបស់គាត់ថា ការពិតអល់ឡោះបានជ្រើសរើសសាសនានេះសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំស្លាប់ លុះត្រាតែពួកអ្នកជាជនមុស្លិមជាមុនសិន

Choose other languages: