Quran Apps in many lanuages:

Surah Al-Baqara Ayahs #134 Translated in Khmer

وَمَنْ يَرْغَبُ عَنْ مِلَّةِ إِبْرَاهِيمَ إِلَّا مَنْ سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
គ្មានជនណាដែលបានស្អប់សាសនាអ៊ីព្រហ៊ីមក្រៅពីជនដែល បានធ្វើឱ្យខ្លួនឯងល្ងង់ខ្លៅនោះឡើយ។ ជាការពិតណាស់ យើងបានជ្រើសរើសគេនៅ ក្នុងលោកិយនេះ ហើយនៅបរលោក គេពិតជាក្នុងចំណោមពួកកុសល
إِذْ قَالَ لَهُ رَبُّهُ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ الْعَالَمِينَ
ហើយនៅពេលដែលម្ចាស់គេបាននិយាយទៅកាន់គេថា ចូរអ្នកចុះចូលយើងទៅ ។ គេថា យើងបានចុះចូលចំពោះម្ចាស់ភពទាំងអស់ហើយ
وَوَصَّىٰ بِهَا إِبْرَاهِيمُ بَنِيهِ وَيَعْقُوبُ يَا بَنِيَّ إِنَّ اللَّهَ اصْطَفَىٰ لَكُمُ الدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ
ហើយដោយសារតែសាសនានេះ អ៊ីព្រហ៊ីម និងយ៉ាក់កូបបានផ្តែផ្តាំកូនចៅរបស់គាត់ថា ការពិតអល់ឡោះបានជ្រើសរើសសាសនានេះសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំស្លាប់ លុះត្រាតែពួកអ្នកជាជនមុស្លិមជាមុនសិន
أَمْ كُنْتُمْ شُهَدَاءَ إِذْ حَضَرَ يَعْقُوبَ الْمَوْتُ إِذْ قَالَ لِبَنِيهِ مَا تَعْبُدُونَ مِنْ بَعْدِي قَالُوا نَعْبُدُ إِلَٰهَكَ وَإِلَٰهَ آبَائِكَ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ إِلَٰهًا وَاحِدًا وَنَحْنُ لَهُ مُسْلِمُونَ
ពួកអ្នកជាសាក្សីឬ? នៅពេលដែលសេចក្តីស្លាប់បានមកដល់យ៉ាក់កូបនោះ ពេលនោះគេបាននិយាយទៅកូនចៅគេថា តើពួកអ្នកគោរពប្រណិប័តន៍អ្វីបន្ទាប់ពីយើង?។ ពួកគេឆ្លើយថា ពួកយើងគោរពប្រណិប័តន៍ម្ចាស់របស់អ្នក និងម្ចាស់របស់ឪពុកអ្នក អ៊ីព្រហ៊ីម អ៊ីស្មាឯល និងអ៊ីសហាក ដែលជាម្ចាស់តែមួយ។ ហើយពួកយើងជាអ្នកចុះចូលចំពោះម្ចាស់នោះ
تِلْكَ أُمَّةٌ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُمْ مَا كَسَبْتُمْ ۖ وَلَا تُسْأَلُونَ عَمَّا كَانُوا يَعْمَلُونَ
នោះហើយជាសហគមន៍មួយដែលបានកន្លងផុតទៅ។ សម្រាប់សហគមន៍នោះ គឺអ្វីៗដែលសហគមន៍នោះបានប្រព្រឹត្ត ហើយសម្រាប់ពួកអ្នក គឺអ្វីៗដែលពួកអ្នកបានប្រព្រឹត្ត។ ពួកអ្នកនឹងមិនត្រូវបានគេសួរស្តីពីអ្វីៗដែលពួកគេប្រព្រឹត្តឡើយ

Choose other languages: