Quran Apps in many lanuages:

Surah Al-Baqara Ayahs #131 Translated in Khmer

وَإِذْ يَرْفَعُ إِبْرَاهِيمُ الْقَوَاعِدَ مِنَ الْبَيْتِ وَإِسْمَاعِيلُ رَبَّنَا تَقَبَّلْ مِنَّا ۖ إِنَّكَ أَنْتَ السَّمِيعُ الْعَلِيمُ
ហើយនៅពេលដែលអ៊ីព្រហ៊ីម និងអ៊ីស្មាឯលលើកខឿននៃកាក់ព្ហះ ឱម្ចាស់របស់យើង សូមលោកទទួលយកពីពួកយើងផង។ ប្រាកដណាស់ លោកជាអ្នកឮជាអ្នកដឹងបំផុត
رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِنْ ذُرِّيَّتِنَا أُمَّةً مُسْلِمَةً لَكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنْتَ التَّوَّابُ الرَّحِيمُ
ឱម្ចាស់យើង សូមលោកចាត់ទុកពួកយើង ជាជនមុស្លិមទាំងពីរនាក់ចំពោះលោក ហើយពីកូនចៅរបស់យើង ជាសហគមន៍មួយដែលចុះចូលចំពោះលោក និងសុំលោក បង្ហាញដល់យើងនូវមាគ៌ាសាសនារបស់យើង ហើយសូមលោកផ្តល់ការប្រណីលើពួកយើង។ ជាការពិតណាស់ លោកជាអ្នកផ្តល់ការប្រណីបំផុត ជាអ្នកមេត្តាករុណា
رَبَّنَا وَابْعَثْ فِيهِمْ رَسُولًا مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِكَ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់យើង សូមលោកចាត់ក្នុងចំណោមពួកគេ នូវរ៉សូលម្នាក់ពីចំណោមពួកគេដែលនឹងសូត្រទៅលើពួកគេនូវអាយ៉ាត់ៗលោក ហើយលោកបានបង្រៀនពួកគេពីគម្ពីរ និងគតិបណ្ឌិត និងជម្រះសំអាតពួកគេ។ ជាការពិតណាស់លោកជាអ្នកមានអានុភាព ជាអ្នកគតិបណ្ឌិត
وَمَنْ يَرْغَبُ عَنْ مِلَّةِ إِبْرَاهِيمَ إِلَّا مَنْ سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
គ្មានជនណាដែលបានស្អប់សាសនាអ៊ីព្រហ៊ីមក្រៅពីជនដែល បានធ្វើឱ្យខ្លួនឯងល្ងង់ខ្លៅនោះឡើយ។ ជាការពិតណាស់ យើងបានជ្រើសរើសគេនៅ ក្នុងលោកិយនេះ ហើយនៅបរលោក គេពិតជាក្នុងចំណោមពួកកុសល
إِذْ قَالَ لَهُ رَبُّهُ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ الْعَالَمِينَ
ហើយនៅពេលដែលម្ចាស់គេបាននិយាយទៅកាន់គេថា ចូរអ្នកចុះចូលយើងទៅ ។ គេថា យើងបានចុះចូលចំពោះម្ចាស់ភពទាំងអស់ហើយ

Choose other languages: