Quran Apps in many lanuages:

Surah Al-Baqara Ayahs #119 Translated in Khmer

وَلِلَّهِ الْمَشْرِقُ وَالْمَغْرِبُ ۚ فَأَيْنَمَا تُوَلُّوا فَثَمَّ وَجْهُ اللَّهِ ۚ إِنَّ اللَّهَ وَاسِعٌ عَلِيمٌ
កម្មសិទ្ធិរបស់អល់ឡោះ ទិសខាងកើត និងទិសខាងលិច។ ឯណាក៏ដោយដែលពួកអ្នកតំរង់ គឺនៅឯនោះ ហើយវ៉ាជហ៍អល់ឡោះ។ អល់ឡោះពិតជាអ្នកទូលំទូលាយ ជាអ្នកដឹងបំផុត
وَقَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ بَلْ لَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَهُ قَانِتُونَ
ពួកគេនិយាយថា អល់ឡោះទទួលយកធ្វើជាបុត្រ។ មហាបរិសុទ្ធលោក។ មិនមែនទេ! កម្មសិទ្ធិរបស់លោក គឺអ្វីដែលមាននៅលើមេឃ និងអ្វីនៅលើដី។ ទាំងអស់នោះ សុទ្ធតែជាអ្នកគោរពលោក
بَدِيعُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ
ជាអ្នកបង្កបង្កើត មេឃនិងដី។ កាលណាលោកចង់សំរេចការងារណាមួយ លោកគ្រាន់តែ និយាយទៅកាន់ការងារនោះថា “កើតទៅ” ការងារនោះ ក៏កើតភ្លាម
وَقَالَ الَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا اللَّهُ أَوْ تَأْتِينَا آيَةٌ ۗ كَذَٰلِكَ قَالَ الَّذِينَ مِنْ قَبْلِهِمْ مِثْلَ قَوْلِهِمْ ۘ تَشَابَهَتْ قُلُوبُهُمْ ۗ قَدْ بَيَّنَّا الْآيَاتِ لِقَوْمٍ يُوقِنُونَ
ពួកដែលមិនដឹងបាននិយាយថា ហេតុអ្វីអល់ឡោះមិននិយាយមកពួកយើង ឬគ?នាអាយ៉ាត់ណាមួយដល់មកពួកយើង? ដូចនេះដែរ ពួកកាលពីមុនពួកគេក៏ បាននិយាយដូចសំដីពួកគេដែរ។ ទឹកចិត្តពួកគេប្រហាក់ប្រហែលគ្នា។ ការពិត យើងបានបញ្ជាក់អាយ៉ាត់ជាច្រើន ជូនក្រុមមនុស្សដែលជឿប្រាកដ
إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۖ وَلَا تُسْأَلُ عَنْ أَصْحَابِ الْجَحِيمِ
ជាការពិតណាស់ យើងបានបញ្ជូនអ្នក ជាអ្នកនាំសារដោយសច្ចៈ ដើម្បីនាំដំណឹង រីករាយនិងព្រមាន។ ហើយគេក៏នឹងមិនសួរអ្នកស្តីពីពួកនរកអវិចីឡើយ

Choose other languages: