Quran Apps in many lanuages:

Surah Al-Araf Ayahs #174 Translated in Khmer

وَالَّذِينَ يُمَسِّكُونَ بِالْكِتَابِ وَأَقَامُوا الصَّلَاةَ إِنَّا لَا نُضِيعُ أَجْرَ الْمُصْلِحِينَ
ពួកដែលបានប្រកាន់ខ្ជាប់តាមគម្ពីរ និង បានបញ្ឈរសឡាត៍នោះ យើងពិតជាមិនបានបំបាត់ឡើយ នូវរង្វាន់របស់ពួកអ្នកគុណធម៌
وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
ហើយនៅពេលដែលយើងបានជន្លភ្នំពីលើពួកគេ។ ភ្នំនោះហាក់បីដូចជាឆ័ត្រ។ ពួកគេបានជញ្ចឹង គិតថា ភ្នំនោះនឹងធ្លាប់គ្របសង្កត់ទៅលើពួកគេ ចូរពួកអ្នកចាប់យកដោយមធ្យ័ត នូវអ្វីដែល យើងបានផ្តល់ទៅឱ្យពួកអ្នក ហើយចូរពួកអ្នករលឹកនូវខ្លឹមសារក្នុងគម្ពីរ ដើម្បីពួកអ្នកគោរព កោតខ្លាច
وَإِذْ أَخَذَ رَبُّكَ مِنْ بَنِي آدَمَ مِنْ ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنْفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَنْ تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ
ហើយនៅពេលដែលម្ចាស់របស់អ្នក បានទាញយកពីបុត្រអាដាមអំពីចំឡក ទាំងឡាយរបស់ពួកគេ នូវញាតិផៅរបស់ពួកគេ ហើយលោកបានធ្វើឱ្យពួកគេធ្វើសាក្សីទៅលើខ្លួន ឯងវិញថា តើយើងពុំមែនជាម្ចាស់របស់ពួកអ្នកទេឬ?។ ពួកគេបានឆ្លើយថា ប្រាកដជាម្ចាស់របស់ យើងមែន យើងបានធ្វើសាក្សី ដើម្បីកុំឱ្យពួកអ្នកមានវាចានាថ្ងៃត្រូវរស់ឡើងវិញថា ការពិតពួក យើង ជាពួកដែលធ្វេសប្រហែសអំពីរឿងនេះ
أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِنْ قَبْلُ وَكُنَّا ذُرِّيَّةً مِنْ بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
ឬដើម្បីកុំឱ្យពួកអ្នកថា ការពិតជីដូនជីតា យើងនាសម័យមុនទេ ដែលបានស៊ីរិកនោះ ហើយពួកយើងនេះ គឺជាញាតិផៅនាសម័យក្រោយ ពួកគេទាំងនោះ។ តើលោកនឹងបំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកក្លែងកុហកនោះ បាន ប្រព្រឹត្តឡើងឬ?
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
បីដូចនេះហើយ យើងបកស្រាយលំអិតនូវអាយ៉ាត់ៗ និងដើម្បីឱ្យពួកគេ ត្រលប់វិញ

Choose other languages: